ភ្នំពេញ៖ នារីម្នាក់ចេញពីខួបកំណើតមិត្តភ័ក្តិ ត្រូវបានក្រុមជនសង្ស័យមានគ្នា៤នាក់ ប្រដាប់ដោយដាវសាំម៉ូរៃគំរាមកាប់ប្លន់យកទូរស័ព្ទ និងគ្រឿងអលង្ហការមួយចំនួនកាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ ។ ភ្លាមនោះត្រូវបានកម្លាំងសមត្ថកិច្ចល្បាតឃើញទាន់ក៏ប្រដេញតាមចាប់បានម្នាក់និងម៉ូតូមួយគ្រឿងដាវមួយដើមចំណែកប័ក្ខពួករត់គេចខ្លួនបាត់ ។ ក្រោយមកសត្ថកិច្ចក៏បន្តតាមចាប់ប័ក្ខពួកចំនួន១៣នាក់ទៀតក្នុងនោះមានស្រី៤នាក់ ។
ជនសង្ស័យដែលឃាត់ខ្លួនបានដំបូងឈ្មោះខុន សុខជាតិភេទប្រុសអាយុ១៨ឆ្នាំ មុខរបនិងទីលំនៅមិនពិតប្រាកដទី២ឈ្មោះសិទ្ធ មុខរបនិងទីលំនៅមិនពិតប្រកដ។ ដកហូតដាវសាំម៉ូរៃមួយដើមនិងម៉ូតូមួយគ្រឿងម៉ាកហុងដា ០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FJ 9593 ។
ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថានៅមុនពេលកើតហេតុរួបបានចេញពីខួបកំណើតមិត្តភ័ក្តនៅក្លឹបម៉ារិន បន្ទាប់ចប់កម្មវិធីរួបនាងបានជិះម៉ូតូធូដេមួយគ្រឿងធ្វើដំណើរត្រលប់មកផ្ទះវិញខណះមកដល់ចំណុចមុខរោងចក្រមួយកន្លែងតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធីរួបនាងបានឈប់ម៉ូតូនិយាយទូរស័ព្ទភ្លាមនោះស្រាប់តែមានជនសង្ស័យមានគ្នាចំនួន៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃគំរាមកាប់ប្លន់យកទូរស័ព្ទអាហ្វូនមួយគ្រឿងនិងNokea ចុចពិលមួយគ្រឿងថែមទាំងខ្សែរកមួយខ្សែរទៀតហើយគេចខ្លួនបាត់ ។
សមត្ថកិច្ចបានអោយដឹងថា ដោយសារតែមានករណីប្លន់នៅក្នុងភូមិសាស្ត្រញឹកញាប់ពេកទើបកម្លាំងល្បាតចុះល្បាតចាំមើលបន្ទាប់មកស្រាប់តែឃើញជនសង្សយមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងដោយមានការសង្ស័យទើបបើករថយន្តតាមមើលភ្លាមនោះជនសង្ស័យក៏បានដកដាវបំរុងកាប់ជនរងគ្រោះហើយគំរាមយកទូរស័ព្ទដោយឃើញដូចនោះសមត្ថកិច្ចបានបើករថយន្តបំបុកធ្វើអោយជនសង្ស័យដួលម៉ូតូទើបចាប់បាន២នាក់តែម្តង។
សមត្ថកិច្ចបានបន្តថា បន្ទាប់ចាប់បានជនសង្ស័យទាំង២នាក់រួចក៏បន្តទៅតាមចាប់ប័ក្ខពួកទៀតនៅចំណុចដីឡូមួយកន្លែងជិតនិងរង្វង់មូលកាំកូ ឃាត់បានជនសង្ស័យចំនួន១៣នាក់ទៀតក្នុងនោះមានស្រីចំនួន៤នាក់ផងដែរដកហូតរថយន្តឡង់គ្រីស័រមួយគ្រឿងពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2F 5777 រួមទាំងដាវដែលនៅក្នុងរថយន្តនោះជាង១០ដើមទៀត។
ក្រោយមកជនសង្ស័យបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលទួលសង្កែរដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវចាត់ការបន្ត៕ ព្រែកជ័យ