ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូល្បឿនលឿនបុកលោកតាដឹកគោស្លាប់ និងរបួស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លប់ និង៣នាក់ទៀតរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនទៅបុក និងអ្នកដើរថ្មើរជើងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥រសៀល លើផ្លូវជាតិលេខ315 ត្រង់ចំណុចភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា បុរសរងគ្រោះដែលដើថ្មើរជើងដែលស្លាប់មានឈ្មោះ ម៉ែន ស៊ាន អាយុ76ឆ្នាំ មុខរបរកសិករ រស់នៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។

ប្រភពបន្តថាចំណែកភាគីជិះម៉ូតូមានឈ្មោះ ហែម កៃ ភេទប្រុស អាយុ27ឆ្នាំ មុខរបរ កសិករ និងអ្នករួមដំណើរ មានឈ្មោះ រឿន រតនា ភេទប្រុស អាយុ24ឆ្នាំ មុខរបរកសិករ និងឈ្មោះ ថៃ ឧសភា ភេទប្រុស អាយុ21ឆ្នាំ មុខរបរកសិករដោយអ្នកទាំង៣ មានទីលំនៅភូមិព្រៃផ្ដៅទី១ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសចំណាស់ម្នាក់ បានដើរតាមផ្លូវជាតិលេខ៣១៥ ខណៈដឹកសត្វគោពីទិសដៅខាងជើងទៅត្បូង បន្ទាប់មកស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក HONDAC125 ពណ៌ខ្មៅ ស៊េរី2016 ស្លាកលេខ ភ្នំពេញ 1FR.9136 ជិះគ្នា៣នាក់ ដោយប្រើប្រាស់ល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏បុកផ្ទប់យ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យ ប៉ុន្តែដោយរងរបួសធ្ងន់ក៏ ស្លាប់ដល់ពាក់កណ្តាលផ្លូវ ។ ​

សមត្ថកិច្ចបានពិនិត្យ និងវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមុខដាដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖