ព័ត៌មានទាន់ហេតុការណ៍៖

ដឹកឈើឡើងចំណោតភ្នំរអិលថយក្រោយក្រឡាប់សង្កត់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅគ្រាដែលយុវជនរូបនេះ កំពុងបំពេញការងារបើកត្រាក់ទ័រដឹកឈើក្រឡាប់សង្កត់ ខណៈត្រាក់ទ័រដឹកឈើបើកឡើងចំណោតភ្នំមិនរួចករអិលថយមកក្រោយវិញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភ្នំតាងិលយូធីអឹមលេខ (០៣២៦៤-៦៥៦៧៦) ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើរពី ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថាយុវជនរងគ្រោះឈ្មោះ ម៉ៅ ប្រាក់ អាយុ ២១ឆ្នាំ រស់នៅភូមិសំឡាញ ឃុំក្រពើពី ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពបន្តថាមូលហេតុនៅក្នុងហេតុការណ៏គ្រោះថ្នាក់ខាងលើនេះ ដោយសារយុវជនរូបនេះបានបើកត្រាក់ទ័រដឹកឈើបង្គោលជន្លង់ម្រេច លុះដល់ចំណុចខាងលើបើកឡើងចំណោតភ្នំ(តាងិល) តែត្រាក់ទ័រឡើងមិនរួច ករអិលថយក្រោយបណ្ដាលឲ្យក្រឡាប់ត្រាក់ទ័រសង្កត់ស្លាប់តែម្តង ។

ប្រភពដដែលបន្តទៀតថាក្រោយសមត្តកិច្ចទទួលបានព័ត៌មាននេះភ្លាម កនាំកម្លាំងចុះដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវជុំវិញហេតុការណ៏នេះ ហើយឃើញថាយុវជនរូបនេះពិតជារងគ្រោះដោយសារក្រឡាប់ត្រាក់ទ័រដឹកឈើសង្កត់ប្រាកដមែន ក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីតែម្តង ។

ទោសបីហេតុការណ៍មនុស្សស្លាប់ដោយសារត្រាក់ទ័រដឹកឈើបើកឡើងចំណោតភ្នំមិនរួច ក៏រអិលថយក្រោយក្រឡាប់សង្កត់ក្តី ប៉ុន្តែគ្មានប្រភពណាមួយបញ្ជាក់បានច្បាស់លាស់ថា ការដឹកឈើខាងលើនេះ សុីឈ្នួលឲ្យថៅកែណាហើយការដោះស្រាយរបៀបណានោះដែរ ៕ បឹុម ពិន

 

2 1 3

 


ចែករំលែក៖