ភ្នំពេញ៖ រថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿង ដែ លបើកបរដោយបុរសជនជាតិចិន និងធ្វើដំណើរក្នុងល្បឿលឿន ខណៈដល់ផ្លូវរង្វង់មូលមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តម៉ាកព្រួសមួយគ្រឿងទៀត បណ្តាលឲ្យ រថយន្តទាំងសងខាងរងការខូចខាត តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុ ស្សទេ ។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង ១និង៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវបន្រះសីុសុវត្ថិ កែងនឹងផ្លូវព្រះសូរាម្រិត ក្បែររង្វង់មូលសម្តេចជួនណាត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូ នពេញ រាជធានីភ្នំពេញ ។
រថយន្តបង្ករម៉ាក ហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7132 បើកបរដោយបុរសជនជាតិចិនម្នាក់ មិ នស្គាល់អត្តសញ្ញាណ ចំណែករថយន្តរងគ្រោះម៉ាក តូយ៉ូតាព្រួស ពណ៌ខ្មៅ ពាក់ស្លាកលេខ 2W-8167 បើកបរដោយជនជាតិខ្មែរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ។
តាមសាក្សីដែលបានឃើញហេតុការណ៍អោ យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកក្នុងល្បឿនលឿនតាមបណ្តោយផ្ លូវព្រះសូរាម្រិត ក្នុងទឹសដៅពីកើតទៅលិច ពេលបើកមកដល់រង្វង់មូលសម្តេចជូ នណាត រថយន្តបង្កមិនបានបន្ថយល្បឿ នទេ ក៏ជ្រុលទៅបុករថយន្តរងគ្រោះចំពា ក់កណ្តាលខាងស្តាំធ្វើអោយរថយន្តវិល២ជុំ ដែលរថយន្តរងគ្រោះធ្វើដំណើរតាមផ្លូវរង្វង់មូលក្នុងទឹសដៅពីត្បូ ងទៅជើង ។
ប្រភពដដែលបានបន្តទៀតថា តាមច្បាប់ចរាចរផ្លូវគោក គឺផ្លូវក្នុងរង្វង់មូលមានអាទិភាព បើយើងបើកទៅបុកគេក្នុងរង្វង់មូ លគឺខុសទាំងស្រុង នេះសំណាងហើយដែលមិនមានគ្រោះថ្នា ក់ដល់មនុស្ស ។
ក្រោយពេលកើតហេតុ សម្ថកិច្ចបានចុះ ទៅដល់កន្លែងកើតហេតុ ហើយបានអោយភាគីទាំងសងខាងចរចាសម្រួលគ្នា ។ បន្ទាប់ពីភាគីទាំង២និយាយគ្នាបា នបន្តិច ពួកគេទាំងសងខាង បានសំរួលស្មើគ្នា សុខចិត្តយករថយន្តទៅជួសជុលរៀងៗខកើូម ដោយគ្មានអ្នកណាសងអ្នកណាឡើយ ។
ប្រជាពលពលរដ្ឋដែលឈរមើលហេតុការណ៍ នោះមានការងឿងឆ្ងល់ជាខ្លាំង ព្រោះតែខាងភាគីរងគ្រោះមិនទទួលសំ ណងពីខាងបង្ក នេះប្រហែលជាគេត្រូវរ៉ូវគ្នាហើ យមិនចង់អោយសម្ថកិច្ចដឹង ៕ ជីម ភារ៉ា ដង្កោ