ព័ត៌មានទាន់ហេតុការណ៍៖

ដេប៉ូលក់ខ្សាច់១កន្លែងនៅឃុំដីឥដ្ឋរងនូវការរិះគន់ពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល: ដេប៉ូស្តុកខ្សាច់ និងលក់ខ្សាច់មួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកៀនស្វាយ ត្រូវប្រជាពលរដ្ឋ និងអ្នកដំណើររិះគន់ដោយសារនៅច្រកចូលដេប៉ូជាប់ចញ្ចើមផ្លូវជាតិលេខ១ ពោរពេញទៅដោយដីខ្សាច់កំពប់នៅលើចិញ្ចើមផ្លូវជាតិ ដែលអ្នកធ្វើដំណើរដោយម៉ូតូបង្ខំចិត្តត្រូវ តែបើកគេចឡើងមកលើគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចប្រឈម បញ្ហាគ្រោះថ្នាក់គ្រប់ពេលវេលា ។

ទីតាំងដេប៉ូខ្សាច់ដែលត្រូវប្រជាពលរដ្ឋនិងអ្នកធ្វើដំណើររិះគន់នេះមានយីហោ “ចាន់ណា” បានបើកធ្វើអាជីវកម្ម៤-៥ខែមកហើយ  ។ ចាប់តាំងពីការបើកធ្វើអាជីវកម្មលក់ខ្សាច់រហូតមកដល់សព្វថ្ងៃនេះថៅកែដេប៉ូមិនដែលបោសសម្អាតដីខ្សាច់នៅច្រកចេញ-ចូលដេប៉ូនោះឡើយ ពេលខ្លះបង្កការគ្រោះថ្នាក់ដល់អ្នក ដំណើរដែលបើកម៉ូតូឆ្លងកាត់មុខដេប៉ូលក់ខ្សាច់នេះថែមទៀតផង ។ ពេលរថយន្តដឹកខ្សាច់ចេញពីដេប៉ូម្តងៗ ហូរទឹកស្រក់មកលើផ្លូវជាតិដោយសារដឹកខ្សាច់សើម រថយន្តខ្លះគ្របតង់កៅស៊ូពីលើ រថយន្តខ្លះ ទៀតមិនគ្របនោះឡើយថែមទាំងផ្ទុកដីខ្សាច់ខ្ពស់ហួសទ្រុងទៀតផង  ។

កន្លងមកគណៈបញ្ជាការឯកភាពស្រុកបានចុះចាប់រថយន្តដឹកដី ដឹកខ្សាច់ ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថាន ដឹកខ្ពស់ហួសទ្រុង ដឹកមិនគ្រប ហាមមិនអោយដឹកខ្សាច់សើម ដើម្បីអោយម្ចាស់រថយន្តនិងម្ចាស់ដេប៉ូធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋនិងអ្នកដំណើរ ។ វិធានការកន្លង មកបានធ្វើអោយរថយន្តដឹកដី ដឹកខ្សាច់ និងម្ចាស់ដេប៉ូអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពស្រុក ។ តែឥឡូវនេះសកម្មភាពធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងបរិស្ថានបានកើតឡើងសារជាថ្មី នៅមុខដេប៉ូលក់ខ្សាច់យីហោ”ចាន់ណា” ធ្វើអោយប្រជាពលរដ្ឋនិងអ្នដំណើរិះគន់រៀងរាល់ថ្ងៃ ។

ពាក់ព័ន្ធករណីថៅកែដេប៉ូខ្សាច់យីហោ ” ចាន់ណា” ធ្វើអោយប្រជាពលរដ្ឋរិះគន់នេះលោកស៊ុត តូ មេឃុំដីឥដ្ឋបានប្រាប់ដូច្នេះថា ទីតាំងដេប៉ូស្តុកខ្សាច់និងលក់ខ្សាច់នេះមានច្បារដេប៉ូត្រឹមត្រូវ ចំពោះការដឹកជញ្ជូនដីខ្សាច់ដែលកំពប់មកលើផ្លូវជាតិជាពិសេសនៅមុខដេប៉ូនោះលោកមិនទាន់បានទទួលពត៍មាននោះទេ បើមានដីខ្សាច់ធ្លាក់នៅលើផ្លូវជាតិមែននោះគឺធ្វើអោយប៉ះពាល់ដល់សណ្តាប់សាធារណៈហើយ និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ដូច្នេះអាជ្ញាធរឃុំនិងចុះទៅពិនិត្យទីតាំងដេប៉ូខ្សាច់យីហោ”ចាន់ណា”ដើម្បីអោយម្ចាស់ដេប៉ូធ្វើកិច្ចសន្យា ៕ សណ្តោស

 

4 3 2 1 5

 


ចែករំលែក៖