ព័ត៌មានទាន់ហេតុការណ៍៖

តើមហាសេដ្ឋីនៅលើពិភពលោកថយចុះឬកើនឡើងក្នុងឆ្នាំ២០១៨នេះ?

ចែករំលែក៖

ជារឿងមួយពិបាកស្មាន ថាតើមហា សេដ្ឋីប្រាក់ពាន់លាននៅលើពិភពលោកនៅ ក្នុងឆ្នាំ២០១៨ អាចកើនឡើងឬធ្លាក់ចុះ ដោយសារស្ថានភាពសេដ្ឋកិច្ចនិងនយោបាយពិភពលោកដើរទន្ទឹមនឹងគ្នា។ ប្រសិន បើនយោបាយសន្តិសុខមានភាពល្អប្រសើរនោះ សេដ្ឋកិច្ចកើនឡើង និងមហាសេដ្ឋីប្រាក់ពាន់លានដុល្លារក៏កើនឡើងដូចគ្នា។

កាលពីឆ្នាំ២០១៧ ក៏មានមហាសេដ្ឋី ក្រុមហ៊ុនធំៗជាច្រើនប្រកាសក្ស័យធន ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍រហូត ដល់៣នៅអឺរ៉ុបប្រកាសក្ស័យធន ។ បើទោះបីបែបណាក្តី សារព័ត៌មាន Business insiderបានផ្សាយថា មហាសេដ្ឋីពាន់លានដុល្លារទាំងអស់នៅក្នុងពិភពលោកមានចំនួន ១,៥៤២នាក់ ក្នុងនោះជាង ៥៦០ នាក់ រស់នៅក្នុងសហរដ្ឋអាមេរិក ក្រៅពីនេះស្ថិតនៅប្រទេស ១៤ដែលមាន មហាសេដ្ឋី ច្រើនជាងគេ។

នៅខាងក្រោមនេះគឺជា ប្រទេសទាំង ១៤ដែលមានមហាសេដ្ឋីប្រាក់ពាន់លាន ដុល្លារច្រើនជាងគេបង្អស់ រាប់តាមលំដាប់ បញ្ច្រស់ពី ទី១៤មកទល់ទី១។

១៤៖ ប្រទេសសិង្ហបុរីមានមហាសេដ្ឋី ២១នាក់។ ក្នុងប្រទេសនេះមហាសេដ្នីដែលមានទ្រព្យច្រើនជាងគេ គឺ លោក Wee Cho Yaw ជាម្ចាស់ធនាគារ United Overseas Bankមានទ្រព្យសម្បតិ្ត៨ពាន់លាន ដុល្លារ។

១៣៖ ប្រទេសអេស្ប៉ាញ មានមហា សេដ្ឋី២៥នាក់។ លោក Amancio Ortega ម្ចាស់ក្រុមហ៊ុន Inditex fashion មានទ្រព្យ ៧៧.៨ពាន់លានដុល្លារ

១២៖ ប្រទេសទួរគីមាន២៩នាក់។
លោក Ferit F. Sahenk ម្ចាស់ក្រុមហ៊ុន Doğuş Holding មានទ្រព្យសម្បតិ្ត ២,២ ពាន់លានដុល្លារ។

១១៖ ប្រទេសជប៉ុនមានមហាសេដ្ឋី ៣៣នាក់។
លោក Tadashi Yanai ម្ចាស់ក្រុមហ៊ុន Fast Retailing មានទ្រព្យសម្បត្តិ១៧ពាន់លានដុល្លារ។

១០៖ប្រទេសស្វុីស មានមហាសេដ្ឋី ៣៥នាក់។
លោក Ernesto Bertarelli ម្ចាស់ក្រុម ហ៊ុន Serono មានទ្រព្យសម្បតិ្ត១៥,៧ពាន់លានដុល្លារ។

៩៖ ប្រទេសបារាំង មានមហាសេដ្ឋី៣៩ នាក់។
លោក Bernard Arnault ម្ចាស់ក្រុមហ៊ុន LVMH Moet Hennessy Louis Vuitton មានទ្រព្យសម្បត្តិ ៥៦,២ពាន់លានដុល្លារ

៨៖ ប្រទេសអ៊ីតាលីមានមហាសេដ្ឋី៤២នាក់។
លោក Giovanni Ferrero ម្ចាស់ក្រុម ហ៊ុន Ferrero Group មានទ្រព្យសម្បត្តិ២៣,៣ពាន់លានដុល្លារ។

៧៖ចក្រភពអង់គ្លេសមានមហាសេដ្ឋី ៥៥នាក់។
លោក Jim Ratcliffe ក្រុមហ៊ុន chemicals manufacturer Ineos មានទ្រព្យសម្បត្តិ ៩,៨ពាន់លានដុល្លារ

៦៖ ហុងកុងមានមហាសេដ្ឋី ៦៩នាក់។
លោក Li Ka-Shing ម្ចាស់ក្រុមហ៊ុន CK Hutchison Holdings និង ក្រុមហ៊ុន Cheung Kong Property Holdings មាន ទ្រព្យសម្បត្តិ៣៤ពាន់លានដុល្លារ។

៥៖ ប្រទេសរុស្ស៊ីមានមហាសេដ្ឋី៩៦នាក់។
លោក Alexey Mordashov ម្ចាស់ក្រុម ហ៊ុន Severstal មានទ្រព្យសម្បត្តិ១៩,១ ពាន់លានដុល្លារ។

៤៖ ប្រទេសឥណ្ឌា មានមហាសេដ្ឋី ១០០នាក់។
លោក Mukesh Ambani ម្ចាស់ក្រុមហ៊ុន Reliance Industries Limited មានទ្រព្យសម្បត្តិ៤០ពាន់លានដុល្លារ

៣៖ ប្រទេសអាល្លឺម៉ង់ មានមហាសេដ្ឋី ១១៧នាក់។
លោកស្រី Susanne Klatten ទាយាទ ក្រុមហ៊ុន BMW មានទ្រព្យសម្បត្តិ២២,៧ពាន់លានដុល្លារ។

២៖ ប្រទេសចិនមានមហាសេដ្ឋី ៣១៨ នាក់។
លោក Wang Jianlin ម្ចាស់ក្រុមហ៊ុន Dalian Wanda Group មានទ្រព្យសម្បត្តិ ២៨,២ពាន់លានដុល្លារ។

១៖ សហរដ្ឋអាមេរិកមានមហាសេដ្ឋី ៥៦៣នាក់។
លោក Warren Buffett ម្ចាស់ក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិ៨១,៦ពាន់លានដុល្លារ៕ ម៉ែវ សាធី


ចែករំលែក៖