ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងសេដ្ឋកិច្ចរវាងទួរគីនិងអីុរ៉ាក់កាន់តែ ប្រសើរឡើងក្រោយបើកច្រកព្រំដែនដីគោកដ៏សំខាន់

ចែករំលែក៖

ក្រោយពេលក្រុមភេរវកម្ម ត្រូវបាន កម្ចាត់ស្ទើរតែទាំងស្រុងហើយនោះ ប្រទេសជិតខាងអីុរ៉ាក់ ក៏បានសម្រេចបើក ដំណើរការឡើងវិញ នូវព្រំដែនគោកដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់អីុរ៉ាក់ដែលរងការខាតបង់ជាច្រើនដោយសាររង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ កន្លងមក។

តាមការបញ្ជាក់របស់លោក Tufe nkciដែលជារដ្ឋមន្ត្រីគយ និងពាណិជ្ជ កម្មទួរគី បានឲ្យដឹងថា រដ្ឋាភិបាលនៃ ប្រទេសទួរគី និងអុីរ៉ាក់ បានឈានដល់កិច្ច ព្រមព្រៀងមួយ ស្តីពីការបើកច្រកព្រំដែនថ្មីនេះបើយោងតាមការចុះផ្សាយ របស់ទី ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី ២៧ ខែតុលាឆ្នាំ២០១៧។

លោក Tufenkci ត្រូវបានដកស្រង់សម្តី ដោយរដ្ឋរដ្ឋាភិបាល Anadolu ឲ្យដឹងថា “ភាគច្រើននៃពាណិជ្ជកម្ម របស់យើង គឺស្ថិតនៅជាមួយរដ្ឋាភិបាលកណ្តាលនៃ ទីក្រុង បាដាដ មិនមែននៅភាគខាងជើងប្រទេស អ៊ីរ៉ាក់នោះទេ ហើយមានការព្រមព្រៀងគ្នា លើការបើកច្រកទ្វារ Ovakoy ដែលជាច្រក ព្រំដែនទីពីរជាមួយ រដ្ឋាភិបាលកណ្តាល អុីរ៉ាក់ផងដែរ”។

ច្រកទ្វារព្រំដែន Ovakoy ដែលស្ថិត នៅក្នុងខេត្ត Sirnak ភាគអាគ្នេយ៍ ប្រទេស ទួរគី ភាគខាងជើងប្រទេសអុីរ៉ាក់ នឹងឆ្លង កាត់រដ្ឋបាលតំបន់ឃើដ (KRG) ជំនួស ឲ្យច្រកទ្វារ Habur ដែលមានស្រាប់ ដែលជាសញ្ញាល្អមួយសម្រាប់ប្រទេសទាំងពីរ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត កង កម្លាំងប្រដាប់អាវុធអុីរ៉ាក់ នៅបានប៉ះ ទង្គិចគ្នា ជាមួយនឹងកងកម្លាំងឃើដ នៅ ច្រកមួយលើព្រំដែននៃប្រទេសស៊ីរី ដែល យោធាសហរដ្ឋអាមេរិក ចាត់ទុកថាមាន សារសំខាន់ខ្លាំង សម្រាប់ប្រតិបត្តិការនៅ មជ្ឈិមបូព៌ារបស់ខ្លួន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន អាមេរិក UPI ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា ការ ប្រយុទ្ធគ្នានេះ គឺជាផ្នែកមួយនៃ ការប៉ុន ប៉ងរបស់ទីក្រុងបាដាដ ដើម្បីគ្រប់គ្រងតំបន់ពាក់កណ្ដាលស្វយ័តសម្បូរប្រេងរបស់ពួកឃើដ ដែលបានធ្វើការបោះឆ្នោតប្រជាមតិ កាលពីខែមុន ដើម្បីបំបែកខ្លួនចេញពីប្រទេស អុីរ៉ាក់។

គួរបញ្ជាក់ផងដែរថា ការប្រយុទ្ធគ្នារយៈ ពេលយូរ រវាងកងកម្លាំងអុីរ៉ាក់ នឹងឃើដ នៅតាមច្រកព្រំដែននេះ នឹងរំខានដល់ សកម្មភាពយោធាអាមេរិក និងធ្វើឲ្យ ប៉ះពាល់ ដល់គោលបំណងមនុស្សធម៌ ក្នុងការជួយដល់ជនភៀសខ្លួន៣សែននាក់ ដែលបានចាកចេញពីទីក្រុងរ៉ាក្វាប្រទេសស៊ីរី ព្រោះតែការប្រយុទ្ធដណ្ដើមយកទីក្រុង របស់រដ្ឋអ៊ិស្លាមជ្រុលនិយម៕ ម៉ែវ សាធី

 

 


ចែករំលែក៖