ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ឃាត់ខ្លួនបុរសម្នាក់ករណីលួចកាបូបរបស់ស្រ្តីម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលជំនាញកម្រិតស្រាលនៃស្នងការខេត្ត បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់បានលួចកាបូបរបស់ស្ត្រីម្នាក់ ។ 

​ ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ ច័ន្ទតារា​ ស្នងការរង​ ដឹកនាំកម្លំងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៅ​ថ្ងៃទី​១៣  ខែខមករា ឆ្នាំ​ ២០២៣ វេលាម៉ោង ២១ និង ០៥ នាទី​ នៅ​ចំណុច​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ ក្រុមអន្តរាគមន៍បង្ការ​-បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​ (​ យកកាបូប )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០១ នាក់​ ឈ្មោះ​ ហៀង សុបិន្ត ភេទប្រុស​ អាយុ​ ៣៧ ឆ្នាំ​ បច្ចុប្បន្នរស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្ត​បាត់​ដំបង​ មក​កាន់​ស្នងការដ្ឋាន​ ។ 

នគរបាលជំនាញបានបន្តថា÷វត្ថុតាងដកហូតបានរួមមាន​ ៖​

-​ មួក​សុវត្ថិភាព​ពណ៌​ ស​ ០១​ 

-​ កាបូប​ស្ពាយ​ពណ៌​ ខ្មៅ​ ០១​ 

-​ លោហធាតុ​ ពណ៌​មាស​ (​ ខ្សែ​ ក​ និង​ បណ្តោង​ )​ ០១​ 

-​លោហធាតុ​ ពណ៌​ មាស​ (ចិញ្ចៀន​)​០១វង់​ 

-​ លិខិត​ឆ្លងដែន​ ០១​ 

-​ អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ ០១​ 

-​ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AK-6972 ចំនួន ០១គ្រឿង ។

មន្ត្រីនគរបាលជំនាញបានបន្តទៀតថា,ជនសង្ស័យ​ខាងលើ នេះ​ជា​មុខ​សញ្ញា​ លួច(យកកាបូប) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១០ និង ៥២នាទី នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់ជនរងគ្រោះឈ្មោះ លឹម សានិត ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖