ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកគោយន្តកន្រ្តៃទៅដឹកអុស គ្រលែងបោកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅរសៀល ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលស ឆ្នាំ ២០១៨ សមត្ថកិច្ចស្រុកសណ្ដាន់បានឲ្យដឹងថា កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងទី១៨ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់បើកគោយន្តកន្រ្តៃទៅដឹកអុសគ្រលែងបោកស្លាប់យ៉ាងអាណោចអាធ័មនៅ ចំណុចភូមិដងទទឹង ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ តំុ សា (ស្លាប់) ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ ឃំុកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសព ឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖