ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅភូមិកោះរងៀងក្នុងសង្កាត់ពន្សាំងទទួលបានផ្លូវដី ផ្លូវបេតុងឆ្អឹងដែក និងស្ពានមួយពីសាលាខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវបេតុង សរសៃដែកប្រវែង៨៥០ម៉ែត្រទទឹង៦ម៉ែត្រ កំពស់ ០.១៥ម៉ែត្រ និងផ្លូវដីដែលមានប្រវែង ៤៥៦៩ ម៉ែត្រទទឹង៧ម៉ែត្រ ហើយនិងស្ពានមួយប្រវែង៧ម៉ែត្រគុណ និង៨ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៧ នៅភូមិកោះរងៀង គម្រោងមូលនិធិសង្កាត់ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្រោមអធិបតេយ្យភាពរបស់ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌ និងលោក លោកស្រីសមាជិកសមាជិការក្រុមប្រឹក្សាខណ្ឌនិងមានការចូលរួម ពីប្រជាពលរដ្ឋសរុប ២៥០នាក់ផងដែរចូលរួមផងដែរ។

ថ្លែងនៅក្នុងកម្មវិធីនោះ​ លោកសុខ សម្បត្តិអភិបាល នៃគណៈខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា សមិទ្ធផលនេះបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សង្កាត់ ខណ្ឌ និងសប្បុរសជនដែលបានជួយឧបត្ថមនានានិង ការរៀចំកម្មវិធីវិនិយោគសង្កាត់ ដោយផ្តោតជាសំខាន់ទៅគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ លូ ស្ពាន អោយមានលក្ខណៈល្អប្រសើ និងមានគុណភាព​ សមស្របតាមតម្រូវការប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនិងប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។

ជាក់ស្តែង គម្រោងដែលត្រូវអភិវឌ្ឍន៍សង្កាត់ត្រូវបើកការដ្ឋានស្ថាបនាពេលនេះគឺផ្លូវបេតុងក្រាលឆ្អឹងដែកចំនួន១ខ្សែដែលមានប្រវែង ៨៥០ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ កំពស់០.១៥ម៉ែត្រ របស់សាលាខណ្ឌព្រែកព្នៅ និងផ្លូវដីប្រវែង ៤៥៦៩ ម៉ែត្រ ទទឹង៧ម៉ែត្រ ជាអំណោយរបស់សប្បុរសជន និងស្ពានចំនួន១ដែលជាអំណោយរបស់ ព្រះលិខិតមុន្នី ហួន រីម ព្រះរាជាគណៈកិត្តិយសនិងជាព្រះអនុគុណខណ្ឌព្រែកព្នៅ គណៈធម្មយុតិកនិកាយជាព្រះចៅអធិកាវត្តប្រសិទ្ធីរីម៉ារាម ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាកនាពេលកន្លងមក។

តាមអនុសាសន៍ដ៌ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ ប្រកបដោយស្មារតីទទួលខុសត្រូវដេីម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជារបៀបវវរៈនៃគោលនយោបាយសង្គម សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល សំដៅបន្តជំរុញអនុវត្តឲ្យកាន់តែសុីជម្រៅផែមទៀត នូវកំណែទម្រង់សំខាន់ៗ ជាច្រើនមាន ការប្រយុទ្ធប្រឆាំងអពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់កងកំលាំងប្រដាប់អាវុធកិច្ចការពារបរិស្ថាន ការបង្កើនប្រសិទ្ធភាពនៃសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ និងការកែទម្រង់ផ្សេងៗទៀតដែលប្រកាន់ខ្ជាប់នូវទិសស្លោក ” ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល និងព្យាបាល”។

ក្នុងឱកាសនោះដែរ លោកសុខ សម្បត្តិអភិបាលខណ្ឌបានសំណូមពរដល់ប្រជាពលរដ្ឋមូលដ្ឋានមេត្តាសហការណ៍ជាមួយក្រុមហ៊ុនស្ថាបនាថា ធ្វើត្រូវតាមស្តង់ដា ឬអត់ បើខុសបច្ចេកទេសត្រូវហ៊ានរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានអោយបានដឹងទាន់ពេលវេលា និងជួយថែទាំនូសមិទ្ធិផលដែលមានហើយនេះផង លោកបន្តថា ក្នុងនាមអជ្ញាធរតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ សន្តិសុខ សណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋជានិច្ច។

ទីបញ្ចប់លោកសុខ សម្បត្រិអភិបាលខណ្ឌបានសំណូមពរដល់ប្រជាពលរដ្ឋមេត្តាទៅចូលរួមចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នានាពេលខាងមុខនេះ ដោយមានភ្ជាប់អត្តសញ្ញាណប័ណ្ណ និងប័ណ្ណស្នាក់នៅភ្ជាប់ទៅជាមួយផង៕ ព្រែកជ័យ


ចែករំលែក៖