ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកកើនកម្តៅជាសញ្ញាគ្រោះថ្នាក់ដល់ផែនដី

ចែករំលែក៖

សីតុណ្ហភាពនៅលើពិភពលោក បាន កើនកម្តៅពីមួយឆ្នាំទៅមួយឆ្នាំ គឺជាក្តីបារម្ភយ៉ាងខ្លាំងដល់ជោគវាសនា មនុស្សជាតិ នៅលើភពផែនដី ដោយកម្តៅក្តៅខ្លាំង អាចបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិផ្សេង គឺ ខ្យល់ព្យុះនិងទឹកជំនន់ និងការ កើនឡើងនៃទឹកសមុទ្រ ធ្វើឲ្យទីក្រុងជា ច្រើនប្រឈមនឹងការលិចលង់នៅពេល អនាគតដ៏ខ្លី។

កម្តៅខ្លាំងនៅលើផែនដីបានធ្វើឲ្យ ផ្ទាំងទឹកកដ៏ធំមួយនៅទ្វីបអង់តាក់ទិក ដែលមានទំហំ ស្មើប្រទេសបារាំង បាន របេះចេញ និងកំពុងរសាត់អណ្តែត នៅលើ មហាសាគរ ដែលប្រការនេះបានធ្វើឲ្យ ក្រុមអ្នកវិទ្យាសាស្រ្ត មានក្តីព្រួយបារម្ភជា ខ្លាំងថា ផ្ទាំងទឹកកកយក្សនេះ អាចរលាយឆាប់រហ័សឆ្ងាយជាងការរំពឹងទុក ស្រប ពេលដែលអាកាសធាតុកាន់តែក្តៅទៅៗ ហើយទីបំផុតបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ កម្រិតនីវ៉ូទឹកសមុទ្រ។ នេះបើតាមការ ដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។

ផ្ទាំងទឹកកកមានឈ្មោះថា Totten Glacier ស្ថិតក្នុងចំណោមបណ្តាផ្ទាំងទឹកកកធំៗបំផុត នៅតំបន់អង់តាក់ទិក ហើយអ្នក វិទ្យាសាស្រ្ត បានផ្តោតការយកចិត្តទុកដាក់ និងតាមឃ្លាំមើលមិនដាក់ភ្នែកនោះឡើយ ចំពោះការដែលវារលាយ ដោយសារតែ បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៃទឹក ដែល ផ្ទាំងទឹកកកដ៏ធំមហិមានេះ អាចនឹងបង្កឡើងជាទឹកជំនន់នាថ្ងៃអនាគត។

គួរជម្រាបថា ផ្ទាំងទឹកកធំៗនៅតំបន់ ប៉ូលគឺជាប្រភពនៃទឹកសាបភាគច្រើនរបស់ផែនដី និងជាកត្តាចម្បងជាងគេ ក្នុងការធ្វើឲ្យកម្រិតកម្ពស់ទឹកសមុទ្រមានការកើនឡើង នៅពេលដែលពួកវារលាយ។ បើ តាមការតាមដានរបស់ NASA កាលពី ចន្លោះឆ្នាំ២០០២ និងឆ្នាំ២០១៦ ទ្វីបអង់ តាក់ទិក បានបាត់បង់ផ្ទាំងទឹកកកគិតជា ទម្ងន់ប្រមាណ ១២៥ជីហ្គាតោន (Gigatonnes) ក្នុងមួយឆ្នាំ ដែលជាហេតុបង្កឲ្យ កម្រិតកម្ពស់ទឹកសមុទ្រទូទាំងពិភពលោក កើនក្នុងចំនួន ០.៣៥មីល្លីម៉ែត្រ ជារៀង រាល់ឆ្នាំ។

ចំណុចសំខាន់៖ ក្រុមអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភ ព្រោះតែការរបេះចេញ ដ៏ធំមហិមា នៃផ្ទាំងទឹកកកខាងលើនេះ គឺគ្មានវិធីណាមួយ អាចធ្វើការផ្សះផ្សា វិញបានឡើយ ហើយប្រាកដណាស់ថា វាជាសញ្ញាដ៏អាក្រក់បំផុត នៃការឡើងកម្តៅ ផែនដី។ ជាក់ស្តែងបើផ្ទាំងទឹកកករបេះ ចេញពីបណ្តុំផ្ទាំងធំរបស់វាបែបនេះ វានឹងបង្កឲ្យរលាយកាន់តែឆាប់ជាងធម្មតា ហើយវាក៏ជាអាចជាកត្តាបង្កឲ្យសត្វផេនឃ្វីនរាប់លានក្បាល ធ្វើការបម្លាស់ទីនេះ បើតាមការផ្សាយព័ត៌មានកាលពីប៉ុន្មាន សប្តាហ៍មុននេះ៕ ម៉ែវ សាធី


ចែករំលែក៖