ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សដែលជាប់គាំងក្នុងរូងភ្នំថាំលួង ត្រូវរំដោះចេញដោយសុវត្ថិភាពអស់ហើយ

ចែករំលែក៖

ក្មេងកីឡាករថៃ និងគ្រូបង្វិក សរុប១៣នាក់ជាប់ក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ាយ ថ្ងៃនេះវេលាម៉ោង18.07 នាទីថ្ងៃទី១០ ខែកក្កដា ត្រូវ បានយកចេញមកដល់ដោយសុវត្ថិភាព ហើយនាំបញ្ជូនទៅមន្ទីរពេទ្យឈៀងរ៉ាយ។

ប្រតិបត្តិការ របស់ ក្រុមសង្រ្គោះ ធ្វើឡើងរយៈពេល ៣ ថ្ងៃ ជាថ្ងៃចុងក្រោយនៃប្រតិបត្តិការជួយសង្រ្គោះមនុស្សចេញពីរូងភ្នំនេះ ។

នៅក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះ មនុស្សទាំង ១៣នាក់ ដែលជាប់ខ្លួននៅក្នុងរូងភ្នំខាងលើ តាំងពីថ្ងៃទី២៣ ខែមិថុនាមកម្ល៉េះនោះ ត្រូវបានជួយយកចេញមកក្រៅវិញទាំងអស់ ហើយពួកគេដំបូងចំនួន ៨នាក់ កំពុងសម្រាកតាមដាននៅឯមន្ទីរពេទ្យ ក្នុងខេត្តឈៀងរ៉ាយ នៃនៅក្បែរតំបន់រូងភ្នំ ជាមួយនិងសុខភាពល្អទាំងផ្លូវការ និងផ្លូវចិត្ត ខណៈមនុស្សទាំង៥នាក់ដែលទើបត្រូវបានរំដោះចេញនៅល្ងាចថ្ងៃអង្គារនេះ កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលដូចគ្នា ៕


ចែករំលែក៖