ព័ត៌មានទាន់ហេតុការណ៍៖

រាប់ពាន់នាក់បាតុកម្មប្រឆាំងដូណាល់ ត្រាំ

ចែករំលែក៖

បាតុកររាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំ ឈានចូលថ្ងៃទី២ហើយ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅសហរដ្ឋអាមេរិក ប្រឆាំងលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដែលបានដាក់បទបញ្ជាមិនឲ្យមានការធ្វើដំណើរពីប្រជាពលរដ្ឋនៅក្នុងប្រទេសមូស្លីមសំខាន់ៗ៤ជុំវិញពិភពលោកនោះ ។

បាតុកម្មបានធ្វើឡើងនៅទីក្រុងញូវយ៉ក ហើយនិងនៅអាកាសយានដ្ឋាន ទីប្រជុំជនផ្សេងៗទៀត ដែលក្រុមសកម្មជនត្រៀមធ្វើ ដូចជានៅទីក្រុងឡូសអេនជឺឡេស ទីក្រុងអត្លង់តា ទីក្រុងកានសាស បាល់ទីម័រ ដែនវ៉ើរ និងសែលថល ផងដែរ ។

កាលពីថ្ងៃសុក្រ សប្តាហ៍មុន លោកដូណាល់ ត្រាំបានចេញបទបញ្ជាឲ្យផ្អាកសកម្មភាពនាំយកជនភៀសខ្លួនចូលមកទឹកដីអាមេរិករយៈពេល១២០ថ្ងៃ ជាពិសេសគឺជនភៀសខ្លួនស៊ីរី និងហាមមិនឲ្យចូលទឹកដីអាមេរិកពីសំណាក់ប្រជាពលរដ្ឋប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី ស៊ូម៉ាលី ស៊ូដង់ ស៊ីរី និងយេមែន ។ ការហាមប្រាមនេះ មានរយៈពេល៩០ថ្ងៃ ៕

deq se


ចែករំលែក៖