ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបន្តបញ្ជូនអាវុធទៅកាន់ស៊ីរី ស្ងាត់ៗខណៈអាមេរិកត្រៀមដកទាហាន​ចេញ

ចែករំលែក៖

រុស្ស៊ីត្រូវបានគេដឹងថា​ បានបញ្ជូនអាវុធទំនើបៗជាច្រើន ទៅកាន់ប្រទេសស៊ីរី ក្នុងពេលដែលអាមេរិក បានត្រៀមលក្ខណៈដកទាហានចេញពិស៊ីរី ។​ អាវុធដែលរុស្ស៊ីបញ្ជូនទៅ នាពេលកន្លងមកគឺមីស៊ីល ប្រឆាំងរថក្រោះទំនើបបំផុតនៅលើពិភពលោក ​​។

មីស៊ីល 9M123 Khrizantema ត្រូវបានចាត់ទុកថា ជា«ស្តេចមីស៊ីលប្រឆាំងរថក្រោះ» ទំនើបបំផុតលើពិភពលោក ដោយសារតែកម្លាំងបំផ្លាញខ្លាំង វាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ និងចំគោលដៅខ្ពស់ ។ មីស៊ីលខាងលើ អាចកម្ទេចបានទាំងគោលដៅហោះហើយទាប ក៏ដូចជា កប៉ាល់តូចៗនៅលើទឹក ទៀតផង។

មីស៊ីល 9M123 Khrizantema ត្រូវបានរុស្ស៊ី ផលិត និងស្រាវជ្រាវ នៅក្នុងឆ្នាំ១៩៩០ ហើយដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងទាហាននាឆ្នាំ២០០៥ ។ ចាប់តាំងពីពេលនោះមក មីស៊ីល 9M123 Khrizantema បានអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំង ប្រែក្លាយទៅជា មីស៊ីលប្រឆាំងរថក្រោះមានប្រសិទ្ធភាពបំផុត ។ បច្ចុប្បន្ន ស្តេចមីស៊ីលប្រឆាំងរថក្រោះ ត្រូវបានបញ្ជូនទៅកាន់ស៊ីរីស្ងាត់ៗ ដើម្បី វាយប្រហារ ហើយលទ្ធផល បានកម្ទេចរថក្រោះរបស់សត្រូវរាប់សិបគ្រឿង ។

មីស៊ីល 9M123 Khrizantema ជាប្រភេទស្វ័យប្រវត្តិ អាចធ្វើសកម្មភាព ក្នុងស្ថានភាព អាកាសធាតុអាក្រក់បានគ្រប់ពេល និងមានកម្លាំងបំផ្លាញខ្លាំង ។ ល្បឿននៃមីស៊ីលខាងលើលឿងជាងសម្លេង ២ដង អាចកម្ទេចគោលដៅនៅចម្ងាយចាប់ពី៤០០ម៉ែត្រ ដល់ ៦ពាន់ ម៉ែត្រ ។ មីស៊ីលនេះ មានប្រព័ន្ធរ៉ាដានាំផ្លូវ និងឡាស៊ែរ បង្ហាញគោលដៅ សម្រាប់មីស៊ីលទៅកម្ទេច ។

ស្តេចមីស៊ីលប្រឆាំងរថក្រោះខាងលើទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី បណ្តាប្រទេសជុំវិញពិភពលោក ក្នុងនោះមានប្រទេសដែលមាន ទឹកដីធំ អាចការពារ នៅតាមបណ្តោយព្រំដែន បានយ៉ាងល្អ ៕


ចែករំលែក៖