ព័ត៌មានទាន់ហេតុការណ៍៖

លោកពូទីន៖ អ៊ីស្រាអែលមិនបានបាញ់ទម្លាក់យន្តហោះរុស្ស៊ីឡើយ

ចែករំលែក៖

ការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោកពូទីនបង្កឲ្យមានការភ្ញាក់ផ្អើល ដោយផ្ទុយពីអ្វីដែលមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីបានលើកឡើង ។ លោកពូទីនបញ្ជាក់ថា «ករណីយន្តហោះ Il-20 រងការបាញ់ទម្លាក់នៅក្នុងប្រទេសស៊ីរី គឺជា គ្រោះថ្នាក់ លោកបញ្ជាក់ ស្ថានភាពកើតឡើងគាប់ជួន ហើយយន្តហោះអ៊ីស្រាអែល មិនបានបាញ់យន្តហោះរបស់យើងឡើយ»។

និយាយអំពីយន្តហោះIl-20 របស់រុស្ស៊ីដែលបាញ់ទម្លាក់នៅស៊ីរី ប្រធានាធិបតីពូទីន បានប្រកាសនៅក្នុងសន្និសីទកាសែត រួមជាមួយនាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orbanនៅទីក្រុងមូស្គូថា «នៅពេលដែល មនុស្សជិតស្លាប់ ពិសេសនៅក្នុងស្ថានភាពបែបនេះ គឺតែងតែកើតមាននៅស្ថានភាពបែបនេះ ហើយវាគឺជាគ្រោះថ្នាក់ សោកនាដកម្ម»។ លោកបន្តទៀតថា យន្តហោះអ៊ីស្រាអែល មិនបាញ់ទៅលើយន្តហោះរបស់រុស្ស៊ីឡើយ។

ហេតុការណ៍ខាងលើ បង្កឲ្យមានភាពតានតឹង ដោយទាហានរុស្ស៊ីចោទប្រកាន់អ៊ីស្រាអែល ថា ជាអ្នកបាញ់ទមា្លក់យន្តហោះ រុស្ស៊ី ។ យន្តហោះចម្បាំងអ៊ីស្រាអែល បានបាញ់ទៅលើទីតាំង របស់ស៊ីរី ក្នុងពេលនោះ មីស៊ីល S-200របស់ស៊ីរី ក៏បានបាញ់ផងដែរ។ ទាំងនោះហើយ ដែលអ្នកឯកទេសលើកឡើងថា យន្តហោះអ៊ីស្រាអែលអាចជាអន្ទាក់ បញ្ឆោតប្រព័ន្ធការពារស៊ីរីឲ្យបាញ់ប្រហារទៅលើយន្តហោះរុស្ស៊ី ។ ទោះបីបែបណាក្តី រុស្ស៊ីនឹងបើកការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីគ្រោះថ្នាក់ខាងលើ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះអ៊ីស្រាអែល បានបង្ខំឲ្យយន្តហោះ Il-20 ហោះចូលក្នុងគន្លងប្រព័ន្ធការពារដែនអាកាសស៊ីរី កាលពីថ្ងៃចន្ទ ក្រោយពីមិនអាចផ្តល់សញ្ញាអាសន្នគ្រប់គ្រាន់ដល់ទីក្រុងមូស្គូពីការវាយប្រហារមកលើគោលដៅនៅស៊ីរី។

សូមបញ្ជាក់ថា យន្តហោះ Il-20 បានបាត់ចេញពីប្រព័ន្ធរ៉ាដា កាលពីវេលាម៉ោង២៣ ម៉ោងក្នុងស្រុក ម្សិលមិញ ហើយអ៊ីស្រាអែលនៅមិនអាចឆ្លើយតបនោះទេ ចំពោះការចោទប្រកាន់មួយនេះ ។

អ៊ីស្រាអែល កម្រនឹងទទួលស្គាល់ខ្លាំងណាស់ចំពោះការវាយប្រហារតាមច្រកអាកាសមកលើប្រទេសស៊ីរី ប៉ុន្តែមន្រ្តីយោធាអ៊ីស្រាអែល បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនបានវាយប្រហារមកលើគោលដៅជាង២០០កន្លែងរបស់អ៊ីរ៉ង់នៅប្រទេសស៊ីរី ក្នុងរយៈពេល១៨ខែកន្លងមកនេះ៕ ម៉ែវ សាធី


ចែករំលែក៖