ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅធ្វើកិច្ចសន្យា និងអប់រំករណីលេងល្បែងស៊ីសង

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការបើកលេងល្បែងបន្តទៀត ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៥ និង៣០នាទី នៅផ្ទះរបស់ជនសង្ស័យ ក្នុងភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ិល ពៅភេទស្រី អាយុ៣២ឆ្នាំរស់នៅភូមិ ឃុំខាងលើ ដែលជាម្ចាស់ផ្ទះ ដែលបានបើកឲ្យមានការលេងល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ និងបានដកហូតវត្ថុតាងរួមមាន ៖ មេអាប៉ោងចំនួន២ បៀសន្លឹកចំនួន ០១ហ៊ូ ចំណែកអ្នកលេងល្បែង ឯទៀតបានរត់គេចខ្លួនពេលសមត្ថកិច្ចចុះបង្រ្កាប ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានធ្វើកិច្ចសន្យា អប់រំជនសង្ស័យខាងលើឲ្យបញ្ឈប់ការបើកលេងល្បែងបន្តទៀត និងបានឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕ ភ្នំដា

 


ចែករំលែក៖