ព័ត៌មានទាន់ហេតុការណ៍៖

សាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យអាមេរិកភ្នំពេញចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកម្មវិធីដៃគូស្តីពីសញ្ញាប័ត្រទ្វេ

ចែករំលែក៖

លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការដើម្បីបង្កើតកម្មវិធីដៃគូស្តីពីសញ្ញាប័ត្រទ្វេរវាងសាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP) និងសាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិក។ កម្មវិធីថ្មីស្តីពីភាពជាដៃគូនេះនឹងផ្តល់អោយនិស្សិតកម្ពុជានូវការសិក្សាប្រកបដោយគុណភាពខ្ពស់តាមបែបអាមេរិកដែលអនុញ្ញាតអោយគេទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញានិងអនុបណ្ឌិតពីសាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យ AUPP ដោយសិក្សាពេញម៉ោងនៅក្នុងប្រទេសកម្ពុជា។

សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមយកព័ត៌មាននៅក្នុងពិធីចុះហត្ថលេខាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី ១ ខែកញ្ញា វេលាម៉ោង១១:៣០ ព្រឹកនៅសាកលវិទ្យាល័យ AUPP អាគារលេខ ៥០ ផ្លូវ ៣១៥ សង្កាត់បឹងកក់ ២ ខ័ណ្ឌទួលគោករាជធានីភ្នំពេញ។ ចំពោះព័ត៌មានបន្ថែមសូមទាក់ទងបណ្ឌិត Billie Jean Slottទូរស័ព្ទលេខ ០៩២ ៧៣១ ០៦៩ (ផ្នែកភាសាអង់គ្លេស) និងលោកអេតនិតតាមទូរស័ព្ទលេខ ០១២ ៨៩៨១២៤ (ភាសាខ្មែរ) អ៊ីម៉េលinfo@aupp.edu.khគេហទំព័រwww.aupp.edu.kh ៕


ចែករំលែក៖