ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់អត្តសញ្ញាណបុកម៉ូតូបើកស្របទិសគ្នាបណ្តាលឲ្យបុរសស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តមិនស្គាល់អត្តសញ្ញាណបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូបើកស្របទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យម៉ូតូបើុងធ្លាក់ចេញពីផ្លូវជាតិ ធ្វើឲ្យអ្នកបើកបរស្លាប់យ៉ាងអាណោចអាធ័ម ដោយឡែករថយន្តបង្កបានបើកគេចបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលា ម៉ោង២១ និង៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១-២ ស្ថិតក្នុងភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ។

ជនរងគ្រោះឈ្មោះ នួ សុភណ័ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BN-2876 ។

ចំណែកឯរថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយពីបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់បានបើកគេចបាត់ស្រមោល ដោយបន្សល់ទុកស្លាកលេខ ភ្នំពេញ 2AH-6062 នៅកន្លែងកើតហេតុ ៕ ស្អាងជ័យ

IMG_1234

IMG_1233

IMG_1232
សូមអាបន្ត ៖ ប្រជាពលរដ្ឋ ភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាំគ្នាផ្អើលទៅមើលដំបូកចម្លែកដុះលើទឹកត្រពាំង និងបួងសួងសុំសេចក្ដីសុខ


ចែករំលែក៖