ព័ត៌មានទាន់ហេតុការណ៍៖

ហ្វូងជនជាតិចិនអនាធិបតេយ្យបង្កការអុកឡុករំខានសេចក្តីសុខរបស់ពលរដ្ឋយ៉ាងខ្លាំងនៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការ ជួន ណារិន្ទ បានបង្ក្រាបបានភ្លាមៗ ក្នុងករណីជនជាតិចិនមួយក្រុមចំនួន១០នាក់ ដែលព្រួតគ្នាប្រើអំពើហិង្សាទៅលើជនជាតិចិនដូចគ្នា(ជនរគ្រោះ) ២នាក់ នៅចំណុច ញូហ្គោលដេនវេលស៍កាស៊ីណូ មុខភោជនីយ៍ដ្ឋានសាន្តសាន្ត ក្នុងសង្កាត់លេខ៤ ក្រោយបក្ខពួកជនសង្សយ័ចាប់ជនរងគ្រោះទាំង២វាយធ្វើបាបរួចហើយចាប់ដាក់ក្នុងរថយន្តធ្វើទារុណកម្មរហូតដល់សន្លប់ បម្រុងដឹកចេញទៅក្រៅក្រុង តែត្រូវប៉ូលីសចេញ ប្រតិបត្តិការបង្ក្រាបបាននៅផ្លូវអូរ១ កាលពីម៉ោង១រសៀលថ្ងៃអង្គារ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ ។

ក្រោយបង្ក្រាបបានជនសង្សយ័ពាក់ពន្ធ័ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីស្រាវជ្រាវរកដើមហេតុនិងបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់ រីឯជនរងគ្រោះទាំង២ដែលរងរបួសធ្ងន់ដោយអំពើហឹង្សាពីក្រុមជនសង្សយ័ ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់មន្ទីរពេទ្យភ្លាមដែរ ដើម្បីអោយគ្រូពេទ្យព្យាបាល ។

ករណីនេះប៉ូលីសអះអាងថា ជនបរទេសរូបណាដែលគោរពច្បាប់ អជ្ញាធរនិងសមត្ថកិច្ចជួយការពារតាមផ្លូវច្បាប់ ប៉ុន្តែជនបរទេសរូបណាទោះជាជនជាតិអ្វីក៍ដោយដែលប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយ អជ្ញាធរនឹងសមត្ថកិច្ច មិនលើកលែងឡើយ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖