ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់ប្តូរអាជីពមកជាកីឡាកាស

ចែករំលែក៖

កីឡាករ Tim Wiese អតីតអ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់បានសម្រេចចិត្ត ផ្លាស់ប្តូរអាជីពមកធ្វើជាកីឡាកាសវិញម្តង ។

កីឡាករ Tim Wiese ដែលមានវ័យ៣៤ឆ្នាំ បានចាប់ផ្តើមអាជីពបាល់ទាត់ក្នុងឆ្នាំ១៩៩៩ លេងឲ្យក្រុម Fortuna Cologne ដល់ឆ្នាំ២០០១ ។ បន្ទាប់មក ផ្លាស់ទៅលេងក្នុងក្រុម Kaiserslautern រហូតដល់ឆ្នាំ២០០៥ ។

ក្នុងឆ្នាំ២០០៥ ដល់ឆ្នាំ២០១២ គាត់លេងឲ្យក្រុម Werder Bremen ហើយបាន បញ្ចប់អាជីពបាល់ទាត់ជាមួយនឹងក្រុម Hoffenheim ក្នុងឆ្នាំ២០១៤ ។

ចំណែកនៅក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ គាត់ធ្លាប់លេងបាន៦ដង កំឡុងឆ្នាំ២០០៨ដល់២០១២ ។

គាត់កំពុងតែហ្វឹកហាត់ជាកីឡាកាសអស់ជាច្រើនខែមកហើយ ។ គាត់ក៏ ត្រៀមខ្លួនរួចរាល់ផងដែរ ដើម្បីឡើងសង្វៀនកីឡាកាស ដោយមានរហ័ស្សនាម ថា Triple H ដែលមានន័យថា អធិរាជស្តេច ៕
as-3 as as-1 as-2


ចែករំលែក៖