ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរឥណ្ឌូនេស៊ីហាមកីឡាករ Michael Essien និង Carlton Cole មិនឲ្យចូលលេងលុះត្រាតែមានឯកសារត្រឹមត្រូវ

ចែករំលែក៖

អាជ្ញាធរឥណ្ឌូនេស៊ីបានហាមឃាត់កីឡាករ Michael Essien និង Carlton Coleមិនឲ្យលេងជាមួយនឹងក្លិបថ្មី Persib Bandung របស់ពួកគេឡើយ ដោយសារតែក្លិបនេះពុំទាន់មានឯកសារចាំបាច់សម្រាប់អតីតកីឡាករនៅអង់គ្លេសPremier Leagueទាំង២រូបនេះ។

ក្លិបPersib Bandungដែលជាក្លិបល្បីបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខាទិញកីឡាករMichael Essien និង Carlton Coleដើម្បី យកមកពង្រឹងវិស័យបាល់ទាត់នៅក្នុងប្រទេសខ្លួន ប៉ុន្តែទីភ្នាក់ងារ កីឡាអាជីពដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌូនេស៊ីបានរកឃើញថា ក្លិបPersib Bandungពុំទាន់មានឯកសារដែលតម្រូវឲ្យកីឡាករMichael Essien និង Carlton Cole អាចចូលលេងបាននៅឡើយទេ។

ក្រោយពីកោះហៅកីឡាករទាំងពីររូបនិងអ្នកគ្រប់គ្រងក្លិបPersib Bandungមកសួរនាំ រួច អាជ្ញាធរអន្តោប្រវេសន៍ឥណ្ឌូនេស៊ីបានបញ្ជាក់ថា កីឡាករទាំង២រូបនេះមិនអាចចូលលេងបាល់ទាត់បានទេរហូតទាល់ តែពួកគេទទួលបានលិខិតអនុញ្ញាតសិនទើបអាចលេងបាន។

លោកUmuh Muchtar អ្នកចាត់ការទូទៅក្លិបPersib Bandungបានចោទប្រកាន់ទីភ្នាក់ងារ កីឡាអាជីពថា បានលូកដៃជ្រៅពេក ហើយ។ គាត់បានថ្លែងថា “ការដែលពួកគេមកកាន់ទីនេះគឺជាក្តីសប្បាយរីករាយខ្លាំងណាស់សម្រាប់ពួកយើង។ ពួកគេចង់លើកតម្កើងកេរ្តិ៍ឈ្នោះឥណ្ឌូនេស៊ីលើពិភពលោក។ អ្នកណាក៏ដឹងដែរថាEssienគឺជាកីឡាករលំដាប់ថ្នាក់ពិភពលោក មិនមែនជាជនអន្តោប្រវេសន៍ខុសច្បាប់នោះទេ”។

គួរបញ្ជាក់ថា Essien ធ្លាប់លេងឲ្យក្លិប Chelsea, ACMilan និង Real Madrid។ ចំណែកកីឡាករCarlton Cole ជាអតីតកីឡាកររបស់ក្លិប Chelsea និង West Ham ៕ ដេវីត



ចែករំលែក៖