ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបង្ហាញពីការយោគយល់ ទៅលើរុស្ស៊ី តាមរយៈការចាប់ដៃ ក្នុងជំនួបជាលើកដំបូង

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ជាអ្នកចាប់ផ្តើម ហុចដៃ ទៅចាប់ជាមួយប្រធានាធិបតី ពូទីន ដោយលោកត្រាំ បានដាក់ដៃរបស់ខ្លួននៅខាងក្រោម ទាំងនោះ គេអាចយល់ឃើញថា លោកត្រាំ បានអនុញ្ញាតឲ្យលោកពូទីន មាន អាទិភាពជាងនៅក្នុងកិច្ចពិភាក្សានេះ។

ជំនួបរបស់មេដឹកនាំទាំងពីរត្រូវបានគេវាយតម្លៃថា ជាការរង់ចាំជាច្រើនឆ្នាំ កន្លងមកនេះ ។ ប្រព័ន្ធផ្សព្វផ្សាយនានា មិនត្រឹមតែចាប់អារម្មណ៍ខ្លឹមសារនៃជំនួបនោះឡើយ គឺបានយកចិត្តទុកដាក់ទៅនឹងសម្តី និយាយក៏ដូចជាអកប្បកិរិយា របស់មេដឹកនាំទាំងពីរ ។ តាមរយៈនោះ ក្រុមអ្នកឯកទេសបានវាយតម្លៃថា លោកត្រាំ ពិតជាយោគយល់ដល់ប្រធានាធិបតីពូទីន ។

នៅពេលដែលអង្គុយ ពិភាក្សាគ្នា លោកត្រាំ ជាអ្នកលូកដៃទៅចាប់មុនគេដោយ ផ្ងារបាតដៃឡើងឡើងទុកឲ្យលោក ពូទីន មានអាទិភាព នៅពីលើ។ តាមគេហទំព័រ Value Walk របស់អាមេរិក បានបញ្ជាក់ថា ការចាប់ដៃ គឺជាសញ្ញា បង្ហាញឲ្យឃើញថា លោកត្រាំ ផ្តាល់អាទិភាពដល់មេដឹកនាំរុស្ស៊ី។

ពាក់ព័ន្ធនឹងកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ ក៏បានយល់ព្រមទៅលើបទឈប់បាញ់គ្នានៅតំបន់ភាគនិរតី នៃប្រទេសស៊ីរី ក៏ដូចជាបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ទី៨ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថា គិតមកទល់ពេលនេះ ប្រទេសអាមេរិក រុស្សី ព្រមទាំងហ្ស៊កដង់ផង បានយល់ព្រមគ្នាលើកការ ផ្អាកឈប់បាញ់គ្នាបណ្តោះអាសន្ន នៅក្នុងតំបន់និរតីនៃប្រទេសដោយនឹងចាប់ផ្តើមគិតចាប៉ពីថ្ងៃអាទិត្យនេះទៅហើយ។

ប្រទេសហ្ស៊កដង់ បាននិយាយថាបទឈប់បាញ់គ្នា នឹងត្រូវធ្វើឡើង ស្របពេលគ្នាដែលក្រុមកម្លាំងយោធា របស់រដ្ឋាភិបាល និងក្រុមប្រឆាំងគ្នាក៏បានឯកភាពគ្នាផងដែរ ។ ការផ្អាក់ឈប់បាញ់គ្នា ដែលត្រូវធ្វើឡើង ដោយអាមេរិកនៅក្រោយកិច្ចប្រជុំ ទល់មុខគ្នារវាងមេដឹកនាំ នៃប្រទេសទាំងពីរអាមេរិករុស្សីជាលើកដំបូង រួចមក។

កំឡុងកិច្ចប្រជុំទ្វេរភាគី រវាងលោកប្រធានាធីបតីអាមេរិក ដូណាល់ត្រាំនិងប្រធានាធិបតីរុស្សី ពូទីន នៅក្នុងទីក្រុង Hamburg ត្រូវបានគេជឿជាក់ថាមានប្រធានបទ ជាច្រើន ដែលត្រូវបានយកមកពិភាក្សា ក្នុងនោះសង្គ្រាមនៅស៊ីរីជាប្រធានបទយ៉ាងសំខាន់មួយផងដែរ ។

ពាក់ព័ន្ធនិងវិវាទនៅក្នុងប្រទេសអ៊ុយក្រែន លោក ត្រាំ អំពាវនាវឲ្យលោក ពូទីន បញ្ចប់ជម្លោះនៅអ៊ុយក្រែន និងការគាំទ្រ ដល់របបអរិភាព នៅក្នុងប្រទេសនេះ។លោកត្រាំបានស្នើរឲ្យ បញ្ចប់នូវការគាំទ្ររបស់មូស្គូ ចំពោះរបបអរិភាព នៅតំបន់មជ្ឈិមបូព៌ា និងសកម្មភាព បង្កអស្ថិរភាពនៅអ៊ុយក្រែន។

ក្នុងអំឡុងថ្លែងសុន្ទរកថា នៅក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ នាថ្ងៃទី០៦ ខែកក្កដាម្សិលមិញ លោក ត្រាំ បានជម្រុញឲ្យមេដឹកនាំរុស្ស៊ី ចូលរួមជាមួយនឹង “សហគមន៍ប្រជាជាតិមានទំនួលខុសត្រូវ” ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរូម នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី និងការការពារអរិយធម៌មនុស្សជាតិ។

យោងតាមប្រភពពី IBTimesដោយការសរសើរប្រទេសប៉ូឡូញ ចំពោះការប្ដេជ្ញាលើអង្គការណាតូ លោក ត្រាំ បានអំពាវនាវឲ្យរុស្ស៊ី បញ្ឈប់សកម្មភាព បង្កអស្ថិរភាពរបស់ខ្លួន នៅអ៊ុយក្រែន និងក្នុងទីផ្សេងទៀត និងឲ្យបញ្ចប់ការគាំទ្រ ដល់របបអរិភាព ដែលរួមមានទាំងស៊ីរីនិងអ៊ីរ៉ង់៕ ម៉ែវ សាធី


ចែករំលែក៖