ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋឆ្លងដែនធ្វើការព្រឹក វិលវិញល្ងាចនៅប្រទេសថៃព្រួយបារម្ភ ក្នុងសង្គមគ្រួសារ បន្ទាប់ពីបិទច្រករបៀងអស់រយៈពេល១សប្ដាហ៍កន្លងទៅ

ចែករំលែក៖

ប៉ោយប៉ែតៈ ប្រជាពលរដ្ឋប្រហែលជា១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋ៥ភូមិ មកជួបជុំគ្នានៅផ្ទះមេភូមិ ត្រង់ចំណុចច្រកបឹងបេង ឋិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ បានលើកឡើងស្របគ្នាថាៈ បើសិនជារាជរដ្ឋាភិបាលដាក់បទបញ្ជាមកអាជ្ញាធរខេត្ត ឬសមត្ថកិច្ចជំនាញបិទច្រករបៀងទាំងអស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ដើម្បីកុំឲ្យមានបទល្មើសឆ្លងដែន ឬពលករចំណាក់ស្រុក តើឲ្យពួកគាត់ដែលឆ្លងដែនទៅព្រឹក វិលវិញល្ងាចដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ មានការងារអ្វីធ្វើ និងរកប្រាក់ចំណូលមកផ្គត់ផ្គង់ក្រុមគ្រសាររបស់ពួកគាត់ បើនៅក្នុងភូមិរបស់ពួកគាត់៧០ភាគរយ ប្រកបការងារឆ្លងដែនទៅប្រទេសថៃព្រឹក វិលល្ងាចជាច្រើនឆ្នាំមកហើយ មិនតែប៉ុណ្ណោះមានប្រជាពលរដ្ឋមកពីបណ្ដាខេត្តផ្សេងៗ ដួចជាខេត្តកំពង់ធំ សៀមរាប បាត់ដំបង ស្វាយរៀងជាដើម មកជួលផ្ទះស្នាក់អាស្រ័យប្រកបរបរចិញ្ចឹមជីវិត ឆ្លងដែនទៅព្រឹកវិលល្ងាចដែរ។ ម្យ៉ាងទៀត ពួកគាត់មិនមានស្រែ ចំការដើម្បីប្រកបរប់ផងរស់ដោយរកចំណូលឆ្លងដែន ទៅព្រឹកវិលល្ងាចទៅតាមច្រកខាងលើនេះ ។

លោកឯម ប៉ក់ មេភូមិចំបក់ឃុំបឹងបេងស្រុកម៉ាឡៃមានប្រសាសន៍ ដូចប្រជាពលរដ្ឋដែថា ប្រជាពលរដ្ឋរស់នៅទីនោះមានចំនួន៥ភូមិ ដូចជាភូមិជ្រៃ ភូមិចំបក់ ភូមិសង្កែ ភូមិល្វា និងភូមិភ្នំរូង ពួកគាត់ទាំង៥ភូមិនេះរបស់អាស្រ័យបានប្រកបការងារឆ្លងដែនទៅព្រឹក វិលវិលល្ងាចនៅច្រករបៀងខាងលើក្នុង១ព្រឹកប្រហែលបី៤០០នាក់ទៅ៦០០នាក់ហើយនៅរដូវនេះ គឺជារដូវសំបូរកងារ ដូច្នេះពួកគាត់ឆ្លងដែនទៅប្រទេសថៃ ពី៥០០នាក់ទៅ១ពាន់នាក់។ លោកថា បើសិនជាអាជ្ញាធរបិទច្រករបៀង តើប្រជាពលរដ្ឋគាត់ប្រាកដជាជួបនូវបញ្ហាគ្រួសារជាខ្លាំង។

លោកអនុសេនីយ៍ទោប៊ុន គុន នាយប៉ុស្តិ៍នគរបាលវរៈការពារព្រំដែនគោក៨១៥ មានប្រសាសន៍ថា ចំពោះការបិទច្រករបៀងនេះ លោកអនុវត្តទៅតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ។ ចំពោះប្រជាពលរដ្ឋលើកគ្នាមកជួបជុំនៅផ្ទះមេភូមិតវ៉ានេះ លោកនឹងជូនដំណឹងទៅថ្នាក់លើដើម្បីជួយដោះស្រាយ។

ជុំវិញបញ្ហាខាងលើលោកឯម សុខា អភិបាលស្រុកម៉ាឡៃមានប្រសាសន៍តាមទូរសព្ទ័ថា លោកកំពុងតែឆ្លងយោបល់ពីលោកអភិបាលខេត្ត ។ លោកបញ្ជាក់ថា ចាំឲ្យសភាពការណ៍ខាងភាគីថៃ ស្ងបស្ងាត់បន្តិចសិន ឬឲ្យមានការយោគយល់ដែលប្រជាពលរដ្ឋឆ្លងដែនធ្វើការនៅប្រទេសថៃទៅព្រឹកវិលល្ងាច៕ វណ្ណា


ចែករំលែក៖