ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ កូរ៉េខាងជើង បន្តសាកល្បង ម៉ាស៊ីនមីស៊ីល

ចែករំលែក៖

កូរ៉េខាងជើង បានសាកល្បង ម៉ាស៊ីន សម្រាប់កាំជ្រួចមីស៊ីល ដែលអាមេរិកចាត់ទុកថា ជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ កាំជ្រួចមីស៊ីលឆ្លងទ្វីប ។ សកម្មភាពខាងលើ កើតឡើងក្នុងពេលដែលអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត បង្ហាញក្តីបារម្ភ ពីការសាកល្បងគ្រាប់បែកបរមាណូជាបន្តទៀត របស់រដ្ឋាភិបាលគីម ជុងអ៊ុន។

មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការសាកល្បងម៉ាស៊ីនមីស៊ីលថ្មី នោះក្នុងគោលដៅ ប្រើប្រាស់សម្រាប់មីស៊ីលឆ្លងទ្វីប ICBM ។ កាលពីដើមខែ កន្លងមក មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក៏បានប្រកាសថា ប្រទេសនេះបានសាកល្បងដោយជោគជ័យនូវម៉ាស៊ីនមីស៊ីល នៅទីតាំងបាញ់មីស៊ីល TongchangRi ដោយបញ្ជាក់ថា នេះជាការចាប់ផ្តើមថ្មីសម្រាប់វិស័យឧស្សាហកម្ម មីស៊ីលរបស់ប្រទេសនេះ ។

ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយថា ម៉ាស៊ីនមីស៊ីល ដែលបានសាកល្បងនោះ មានសមត្ថភាព បញ្ជូនផ្កាយរណប ខ្នាតអន្តរជាតិឡើងទៅកាន់តារាវិថីផែនដីបានដោយជោគជ័យ ។ ការប្រកាសបែបនេះ មានន័យថា មីស៊ីលនោះមានរយៈចម្ងាយឆ្ងាយ អាចបំពាក់ក្បាលគ្រាប់បរមាណូ ។ ក្រៅពីនេះ មេដឹកនាំកូរ៉េខាងជើង ក៏បានប្រកាសថា បានត្រៀមលក្ខណៈសាកល្បង មីស៊ីល ICBM ។

trieu tien thu dong co ten lua moi

ក្រុមអ្នកឯកទេស អាមេរិកបានបញ្ជាក់ថា នៅពេលនេះកូរ៉េខាងជើង បានខិតខំសាកល្បង និងផលិតមីស៊ីលឆ្លងទ្វីប ។ ក្រៅពីសាកល្បងម៉ាស៊ីនមីស៊ីល កូរ៉េខាងជើង ក៏កំពុងស្រាវជ្រាវ ប្រព័ន្ធនាំផ្លូវកាំជ្រួចមីស៊ីលផងដែរ ។

ក្រុមអ្នកឯកទេសមីស៊ីលអាមេរិកបានបញ្ជាក់ថា នៅពេលដែលកូរ៉េខាងជើង ផលិតបានមីស៊ីល ICBM អាចគំរាមកំហែងដល់អាមេរិក ដោយសារតែអាមេរិក មានចម្ងាយពីកូរ៉េខាងជើង តែ ៩០០០គីឡូម៉ែត្រប៉ុណ្ណោះ ចំណែកមីស៊ីល ICBM បាញ់បានរយៈចម្ងាយចាប់ពី ៥.៥០០ ដល់ ១០.០០០គីឡូម៉ែត្រ ឬឆ្ងាយជាងនេះទៅទៀត។

មកទល់ពេលនេះ កូរ៉េខាងជើង បានសាកល្បងអាវុធ បរមាណូ ៥លើកមកហើយ និងសាកល្បងកាំជ្រួចមីស៊ីលជាច្រើនលើក បើទោះបីមានការថ្កោលទោស ពីលោកខាងលិច និងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ។

រដ្ឋាភិបាលកូរ៉េខាងជើង ក៏បានប្រកាសផងដែរថា នឹងបន្តកម្មវិធីអាវុធរបស់ខ្លួន ដោយសារតែ កូរ៉េខាងជើង មិនទាន់មានសុវត្ថិភាព សត្រូវ នៅតែប៉ុនប៉ងឈ្លានពានដដែល។ ទីក្រុងព្យុងយ៉ាងធ្លាប់បានបញ្ជាក់ថា ការប្រទេសនេះផលិតអាវុធ គឺដោយសារតែ អាមេរិក និងកូរ៉េខាងជើង នៅតែចង់វាយប្រហារឈ្លានពាន់កូរ៉េខាងជើង តាមរៈធ្វើសមយុទ្ធរួម ៕ ម៉ែវ សាធី
North-Korea-Kim-Jong-nam-un-Russia-Vladimir-Putin-Missile-Test-Malaysia-Assassination-840838


ចែករំលែក៖