ព័ត៌មានទាន់ហេតុការណ៍៖

​ឆេះ​រោងចក្រ​កែច្នៃ​កៅស៊ូ TK ទាំង​ព្រឹក នៅ​ស្រុក​ពញាក្រែក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ហេតុការណ៍អគ្គិភ័យមួយ បានឆាបឆេះរោងចក្រកែឆ្នៃឈើកៅស៊ូ T K នៅវេលាម៉ោង៥ និង៤៥នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦បណ្តាលឲ្យខូចខាតយ៉ាងដំណំ ។

ករណីនេះបានកើតឡើងស្ថិតនៅភូមិទួលអង្ក្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រភពព័ត៌មានពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមសមត្ថកិច្ចជំនាញ កំពុងអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត អស់ចំនួន ២គ្រឿងផងដែរ ប៉ុន្តែនៅមិនទាន់អាចគ្រប់គ្រងស្ថានការភ្លើងបាននៅឡើយទេ រីឯទំហំនៃការខូចខាត ក៏មិនទាន់ដឹងច្បាល់ដែរ៕ ហេង នរិន្ទ្រ

 

08_30_2016_08_20_30_ _(2) _(5)

 


ចែករំលែក៖