ព័ត៌មានទាន់ហេតុការណ៍៖

ប្រាប់ក្មួយថាទៅបោសជូតផ្ទះបាត់យូរ មកតាមបែរជាឃេីញចង.កស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ក្រោយពីចាកចេញពីផ្ទះដោយប្រាប់ក្មួយប្រុសម្នាក់ថាទៅបោសជូតផ្ទះមួយទៀតបាត់យូរពេកមិនឃេីញត្រឡប់ទៅវិញ ទេីបមកតាមមេីលគ្រាន់តែរុញទ្វារបែរជាឃេីញចងកសម្លាប់ខ្លួនបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤រសៀល​ ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅភូមិស្ងួនពេជ្រ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ 

ជនរងគ្រោះឈ្មោះ ហោ​ វ៉ា​ ភេទប្រុសអាយុ៥៤ឆ្នាំ​ ជាបុរសពោះម៉ាយ​ មុខរបរកម្មករសំណង់​ ស្នាក់នៅភូមិស្ងួនពេជ្រ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ 

តាមប្រភពព័ត៌មានពីក្មួយជនរងគ្រោះបានឱ្យដឹងថា​ កាលពីព្រឹកថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២៣​ ជនរងគ្រោះបានចាកចេញពីផ្ទះមួយទៀតដែលនៅជិតកន្លែងកេីតហេតុដោយប្រាក់រូបគាត់ថាទៅបោសជូតផ្ទះទុកចោលមួយទៀត។ 

ប្រភពដដែលបានបន្តថា​ រហូតមកដល់ថ្ងៃទី៤ខែឆ្នាំដដែលនៅមិនឃេីញពូមកវិញទេីបទៅរកមេីលដល់ផ្ទះកេីតហេតុរុញទ្វារចូលមេីលស្រាប់តែឃេីញយកខ្សែនីឡុងចងកភ្ជាប់និងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ។ 

ក្រោយកេីតហេតុបានរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖