ភ្នំពេញ៖ បុរសម្នាក់ក្រោយពីចាកចេញពីផ្ទះដោយប្រាប់ក្មួយប្រុសម្នាក់ថាទៅបោសជូតផ្ទះមួយទៀតបាត់យូរពេកមិនឃេីញត្រឡប់ទៅវិញ ទេីបមកតាមមេីលគ្រាន់តែរុញទ្វារបែរជាឃេីញចងកសម្លាប់ខ្លួនបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះ ហោ វ៉ា ភេទប្រុសអាយុ៥៤ឆ្នាំ ជាបុរសពោះម៉ាយ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។
តាមប្រភពព័ត៌មានពីក្មួយជនរងគ្រោះបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានចាកចេញពីផ្ទះមួយទៀតដែលនៅជិតកន្លែងកេីតហេតុដោយប្រាក់រូបគាត់ថាទៅបោសជូតផ្ទះទុកចោលមួយទៀត។
ប្រភពដដែលបានបន្តថា រហូតមកដល់ថ្ងៃទី៤ខែឆ្នាំដដែលនៅមិនឃេីញពូមកវិញទេីបទៅរកមេីលដល់ផ្ទះកេីតហេតុរុញទ្វារចូលមេីលស្រាប់តែឃេីញយកខ្សែនីឡុងចងកភ្ជាប់និងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ។
ក្រោយកេីតហេតុបានរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង៕
ដោយ៖សុខាសែនជ័យ