ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក សុខ ឥសាន បានថ្លែងថា ៖ បើគណបក្សប្រជាជនកម្ពុជាអាក្រក់ដូចក្រុមឧទ្ទាមក្រៅច្បាប់ថា គណបក្សប្រជាជនកម្ពុជាមិនអាចមានការគាំទ្រពីប្រជាជនខ្មែរទូទាំងប្រទេសឲ្យឈ្នះឆ្នោតកាន់អំណាចដឹកនាំប្រទេសរាប់សិបឆ្នាំនោះទេ។ 

លោកបន្តថា ៖ ប្រធានព្រឹទ្ធសភាថ្មីគឺសម្តេចតេជោ ហ៊ុន សែននឹងដឹកនាំកម្ពុជាក្លាយជាប្រទេសដឹកនាំដោយគ្រួសារនិយម គ្រួសារនិយមដោយគ្រួសារទេវតា គឺគណបក្សប្រជាជនកម្ពុជា។ នៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្សនិងបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ គណបក្សណាឈ្នះឆ្នោតគឺគណបក្សនោះដឹកនាំប្រទេស។ ការដឹកនាំប្រទេស គឺយកកម្មវិធីនយោបាយរបស់គណបក្សឈ្នះឆ្នោតមកប្រែក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។ ការឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភាតាមការបោះឆ្នោតរបស់សមាជិកសមាជិកាព្រឹទ្ធសភាទាំងមូល សមាជិកសមាជិកាព្រឹទ្ធសភាជាតំណាងអង្គបោះឆ្នោតជាសមាជិករដ្ឋសភា និងក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតតាមការសម្តែងឆន្ទៈដោយផ្ទាល់ពីប្រជាជនកម្ពុជា។ គណបក្សប្រឆាំងត្រូវរលាយដោយទង្វើនិងសកម្មភាពល្មើសច្បាប់និងគោលការណ៍ប្រជាធិបតេយ្យ យកផែនការបរទេសមកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ដែលហៅថាបដិវត្តន៍ព័ណ៌។ នៅកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយច្រើនរាប់រយរាប់ពាន់អង្គភាព ស្របតាមការបើកទូលាយ សេរីភាពសារព័ត៌មានរបស់ប្រទេស៕

ដោយ ៖ សិលា


ចែករំលែក៖