ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់បែកក្បាលហូរឈាមស្រោចពេញខ្លួន ព្រោះតែជំពាក់លុយគេចំនួន២មុឺន រៀលមិនទាន់បានសងផងត្រូវម្ចាស់បំណុលមកទារហើយវាយ១ដបស្រា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៦ នៅក្នុងភូមិចុងថ្នល់ខាង កើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ គង់ គួន ហៅ គាំង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជន បង្កមានឈ្មោះ ដែត សុីង អាយុ២៩ឆ្នាំ មុខ របរបុគ្គលិកសន្តិសុខឯកជន ស្នាក់នៅភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ មានស្រុកកំណើតនៅភូមិបឹងកេត ឃុំស្ទឹងត្រង់ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនបង្កកំពុងតែអង្គុយផឹកសុីជាមួយមិត្ត ភក្ដិរបស់គ េហើយក្រោយមកជនរងគ្រោះបានដើរកាត់កន្លែងផឹកសុីនោះទើបជនបង្កបានស្រែកសួរថា “ពេលណាទើបសងលុយ អញ?” ។ ពេលនោះជនរងគ្រោះបានឆ្លើយដោយសម្តីអសុរោះ”លុយអាចម៍អី?” ហើយ ក៏បានដើរចេញទៅបានតែបន្តិចក៏ត្រូវជនបង្កទាញដបស្រាវីស្គីដែលខ្លួនកំពុែផឹកនោះវាយក្បាលជនរងគ្រោះពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ហូរឈាមស្រោចពេញខ្លួនតែម្តង ។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហតុជនរងគ្រោះបានរត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីឲ្យកម្លាំងចុះទៅឃាត់ខ្លួនជនបង្កយក ទៅចាត់ការតាមច្បាប់ ។ ភ្លាមៗនោះដោយ សារតែជនរងគ្រោះមានសភាពហូរឈាមច្រើនពេកក៏បានទៅមន្ទីរពេទ្យដើម្បីដេរមុខរបួស ។
ក្រោយពេលទទួលពាក្យបណ្តឹងពីជន រងគ្រោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាបានចុះទៅឃាត់ខ្លួនជនបង្កយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយតាមនីតិវិធី ៕ តុង សីហា