ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោក Wang Gang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្លូវ និងស្ពានរបស់រដ្ឋចិន (CRBC ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានជួប លោកស្រី Bu Jianguo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជម្រាបលាពេលបញ្ចប់បេសកម្មការទូត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Wang Gang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្លូវ និងស្ពានរបស់រដ្ឋចិន (CRBC ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

លោក Wang Gang បានជម្រាបជូន សម្តេចតេជោ អំពីគម្រោងវិនិយោគមួយចំនួននៅកម្ពុជា ពិសេស គម្រោងសាងសង់ហេដ្ឋារចនាសម្ព័នដូចជាស្ពានធំៗ និងផ្លូវថ្នល់ជាដើម។ នៅក្នុងកិច្ចពិភាក្សាកាលពីរសៀលនេះ គឺភាគីក្រុមហ៊ុនចិនដែលជាក្រុមហ៊ុនលំដាប់ធំប្រកបដោយបទពិសោធន៍ បានធ្វើការផ្លាស់ប្តូរយោបល់ និងបានស្នើសុំការគាំទ្រពី សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋដែលជាគម្រោងអាទិភាពនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ក្រុមហ៊ុនសាជីវកម្មចិនក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន ដើម្បីជំរុញការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋខ្មែរ។ ក្នុងនោះសម្តេតេជោ បានស្នើអោយក្រុមហ៊ុនរៀបចំបណ្តាក់ទុន ហើយជម្រុញការងារអោយចេញជាក់ស្តែង ដោយសហការជាមួយក្រសួងពាក់ព័ន្ឋ និងស្ថាប័នរដ្ឋផ្សេងៗ ព្រមទាំងសម្របសម្រួលការងារជាមួយប្រជាពលរដ្ឋ នៅក្នុងពេលសាងសង់ប្រសិនបើមានផលប៉ះពាល់អ្វីមួយ។

សម្តេចតេជោ ហ៊ុន សែន ខិតខំគៀងគរវិនិយោគិនបរទេស ដោយមិនគិតពីការនឿយហត់ ដើម្បីកសាងកម្ពុជាអោយក្លាយទៅជាប្រទេសរីកចម្រើន ជឿន លឿន ដែលប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវផលប្រយោជន៌គ្រប់ៗគ្នា ៕

c6

b3

b2

b1


ចែករំលែក៖