ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងបើករថយន្តហាយឡែនឌ័របុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ខ្ទាតទៅប៉ះរថយន្តឡិចស៊ីសបណ្តាឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ស្រវឹងស្រា បើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកជ្រួល(ក្បាលនាគ)បណ្តាលឲ្យបាក់អស់មួយកង់ហើយខ្ទាតទៅប៉ះរថយន្តឡិចស៊ីសមួយគ្រឿងទៀត ខណៈធ្វើដំណើរបញ្ច្រាសគ្នារងការខូចខាត​ កាលពីវេលាម៉ោង៨យប់​ ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៦​នៅចំណុចមុខអាកាសយានដ្ឋានអន្តរាជាតិពោធិ៍ចិនតុង​ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងភូមិក្បាលដំរី​ សង្កាត់កាកាប​ ខណ្ឌពោធិសែនជ័យ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 2 U 6823. បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី​ ក្នុងទិសដៅពីលិចទៅកើត​ ក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅរបាំងថ្មពុះចែកទ្រូងផ្លូវ(ក្បាលនាគ)បណ្តាលឲ្យបាក់មួយកង់ ​ហើយបានខ្ទាតទៅប៉ះនឹងរថយន្តឡិចស៊ីស ​RX300 ពណ៌ស​ ពាក់ស្លាក់លេខ ភ្នំពេញ AJ 0753 បណ្តាលអោយរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង​ ខណៈធ្វើដំណើរបញ្ច្រាសទិសគ្នា​ ។

សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្កគ្រោះថ្នាក់រួច រថយន្តបង្កបានព្យាយាមបើករត់រហូតបានប្រហែល២០០ម៉ែត្រត្រូវបានសមត្ថកិច្ចដេញឃាត់បានរួមទាំងម្ចាស់ភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជុំនាញមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

image2

image1

image3


ចែករំលែក៖