ខេត្តពោធិ៍សាត់៖ ជនសង្ស័យឆបោកលុយចំនួន៥០,០០០ដុល្លារអាមេរិកម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ចាប់វាយខ្នោះក្រោយពីទទួលពាក្យបណ្ដឹង របស់ស្រ្តី២នាក់នៅខេត្តកំពង់ចាមដោយក្នុងករណីឆបោកលុយ ជាប់ពាក់ព័ន្ធការរត់ឯកសារនិងដីធ្លី។
ហេតុការណ៏នេះអនុវត្តឡើងកាលពីវេលាម៉ោង១៩និង២០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅភូមិ-ឃុំ-ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថចុះអនុវត្តការងារនេះ បានឲ្យដឹងថាបុរសសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ ង៉ូយ វុទ្ធី អាយុ ៥៣ឆ្នាំ(មុខរបរអាជីវក) រស់នៅភូមិ-ឃុំ-ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពខាងលើបន្តថាការដែលកម្លាំងឃាត់ចាប់បុរសសង្ស័យរូបនេះ ធ្វើឡើងបន្ទាប់ពីទទួលពាក់បណ្ដឹងពីស្រ្តី២នាក់ទី១-ឈ្មោះ ថាប់ សុខតាំង អាយុ ៥៦ឆ្នាំនិងទី២-ឈ្មោះ រុំ សុខមី អាយុ ៥៨ឆ្នាំ ស្រ្តីជាម្ចាស់ពាក្យបណ្ដឹងទាំង២នាក់នេះមានទីលំនៅភូមិថ្មគោល ឃុំរអាន ស្រុកកំពង់សៀម ខត្តកំពង់ចាម ហើយនៅក្នុងពាក្យបណ្ដឹងស្រ្តីទាំង២នាក់ខាងលើនោះថាជនសង្ស័យយកលុយពួកគាត់សរុបអស់ចំនួន៥០,០០០ដូល្លារអាមេរិចកាំង ហើយលុយចំនួន៥០,០០០ដុល្លារនេះជនសង្ស័យបានយកជាបន្តបន្ទាប់តាំងចុងឆ្នាំ២០១៥មកដល់ថ្ងៃនេះ ដើម្បីធ្វើរត់ឯកសារពាក់ព័ន្ធទិញលក់ដីធ្លី លុះម្ចាស់លុយសួរដេញដោលរកទីតាំងដីពិតប្រាកដបែជាជនសង្ស័យអ្វីក៍គ្នាន ដូច្ឆេះករណីខាងលើនេះជាបញ្ហារបររកស៊ីទិញលក់ដីធ្លី រវាងម្ចាស់លុយនិងមេខ្យល់ដើរបំប៉ោងប្រជាពលរដ្ឋរាបដីដើម្បីទាញយកលុយ ដូច្ឆេះហើយទើបកម្លាំងរាយការណ៏និងសុំគោលការទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះអនុវត្តការងារនេះដោយមានប្រសិទ្ធភាពខ្ពស់និងជោគជ័យតាមនីតិវិធី។ ប្រភពដដែលបន្តទៀតថាចំពោះករណីឃាត់ចាប់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធករណីឆបោកលុយចំនួន៥០,០០០ដុល្លារអាមេរិចខាងលើនេះ សមត្តកិច្ចអាវុធហត្ថបានបំពេញនីតិវិធី បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខត្តពោធិ៍សាត់ដើម្បីចាត់ការបន្ត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ ។
គួររំលឹកផងដែរថាសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខាងលើនេះ បើគេចាំមិនខុសទេនោះនៅក្នុងឆ្នាំ២០០៧ កម្លាំងកងរាជអាវុធហត្ថធ្លាប់បានអនុវត្តដីកាដោយឃាត់ចាប់ម្ដងដែរ ដោយរឿងរាវប្រហាក់ប្រហែលគ្នានឹងរឿងនេះដូចគ្នាដែរ ៕ ប៉ឹន ពិន