ព័ត៌មានទាន់ហេតុការណ៍៖

Breaking news ៖ អុីស្រាអែលវាយប្រហារតាមអាកាសក្នុងទ្រង់ទ្រាយធំទៅលើតំបន់ជាច្រើនរបស់លីបង់ បណ្តាលឱ្យមនុស្សចំនួន៤៩២នាក់ស្លាប់បាត់បង់ជីវិត

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យប់ថ្ងៃទី២៣ខែកញ្ញា ក្រសួងសុខាភិបាលសាធារណៈលីបង់បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ការវាយប្រហារតាមអាកាសរបស់អុីស្រាអែលទៅលើតំបន់ជាច្រើនរបស់លីបង់នៅថ្ងៃដដែល បានបណ្តាលឱ្យមនុស្សចំនួន៤៩២នាក់ស្លាប់បាត់បង់ជីវិត និង១.៦៤៥នាក់រងរបួស ។

សេចក្តីថ្លែងការណ៍ឱ្យដឹងទៀតថា ការវាយប្រហារតាមអាកាសបានប្រមូលផ្តុំនៅឃុំស្រុកនៃតំបន់ភាគខាងត្បូងនិងភាគខាងកើតលីបង់ជាដើម អ្នករងគ្រោះបូករួមទាំងកុមារ៣៥នាក់និងស្ត្រី៥៨នាក់ ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ យប់ថ្ងៃទី២៣ខែកញ្ញា អ្នកនាំពាក្យនៃកងទ័ពការពារជាតិអុីស្រាអែលបានថ្លែងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ កងទ័ពអុីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសដោយទ្រង់ទ្រាយធំទៅលើ “គោលដៅក្រុមហេសបូឡាហ៍លីបង់” ដោយបានវាយប្រហារ“គោលដៅក្រុមហេសបូឡាហ៍”ចំនួនជាង១.៣០០កន្លែង ៕

ដោយ ៖ សិលា


ចែករំលែក៖