ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិថៃម្នាក់បើករថយន្តបុកខ្មែរជិះម៉ូតូស្លាប់នៅស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនជាតិថៃម្នាក់ឈ្មោះ សារ៉ា វុធខាំសិុង ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបាននគរបាលស្រុកសំពៅលូន ខេត្ត បាត់ដំបងចាប់ខ្លួន បញ្ជូនទៅតុលាការដើម្បី ចាត់ការតាមផ្លូវច្បាប់ក្រោយពីជនជាតិថៃ រូបនោះបើករថយន្តឆ្លងដែនពីប្រទេសថៃ ចូលមកស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីដឹកដំឡូងមី ហើយបានបើករថយន្ត បុកជនជាតិខ្មែរម្នាក់កំពុងជិះម៉ូតូស្លាប់។

ជនរងគ្រោះឈ្មោះ នៅ លឹម អាយុ ៦៥ឆ្នាំ រស់នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្លាប់នៅចំណុចផ្លូវបត់កែងមួយកន្លែង ស្ថិតក្នុង ភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅ លូន ខេត្តបាត់ដំបងកាលពីម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ខណ:ជនរងគ្រោះជិះម៉ូតូទៅចម្ការ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនរង គ្រោះជិះម៉ូតូពីទិសត្បូងលុះបើកមកជើង មកដល់ ចំណុចផ្លូវកែងក្នុងភូមិឃុំខាងលើ ក្នុងល្បឿនលឿន។ នៅពេលនោះមានរថ យន្តសណ្តោងរ៉ឺម៉កដឹកដំឡូងមីរបស់ជនជាតិថៃបើកល្បឿនលឿនដូចគ្នាក្នុងទិសដៅផ្ទុយគ្នាបានបុកពេញទំហឹងបណ្តាល ឱ្យជនរងគ្រោះដួលខ្ទាតបោកក្បាលលើ ថ្នល់ស្លាប់នៅកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុអ្នកបើកបរជាជនជាតិថៃឈ្មោះ សារាវុធ ខាំសីុង ត្រូវបានសមត្ថកិច្ចនគបាលស្រុកសំពៅលូនឃាត់់ខ្លួនដើម្បីសាកសួរនិងអនុវត្តតាមនីតិវិធី៕ សំវិច្ឆិកា

image_3

image_2

image_1

image


ចែករំលែក៖