ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្រីម្នាក់យកកន្ត្រៃកាត់សោចូលផ្ទះគេលួចទ្រព្យសម្បត្តិទាំងព្រឹកម្ចាស់ទាន់ចាប់បានវាយបែកក្បាល

ចែករំលែក៖

ភ្នំពេញ ៖ ចោរស្រីម្នាក់បានយកកន្ត្រៃមកកាត់សោចូលផ្ទះគេលួចយកទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋទាំងព្រឹកព្រលឹមត្រូវម្ចាស់គេទាន់នាំគ្នាវាយបែកក្បាល​ ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលបុ៉ស្តិ៍មិត្តភាពចាត់ការតាមច្បាប់។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥ព្រឹកព្រលឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះលេខ១៨១E3 ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ១២៨ ក្រុម៤៤ ភូមិ៨ សង្កាត់មិត្ត ភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ចាន់ សុភ័ក្រ្ត ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៥ ផ្លូវលេខ៣០០ ក្នុងសង្កាត់បឹងកេង កង២ ខណ្ឌចំការមន។ រីឯជនរងគ្រោះ ឈ្មោះ សុខ វិបុល ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨១E3 ស្ថិតនៅតាម បណ្តោយ ផ្លូវលេខ១២៨ ក្រុម៤៤ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានី ភ្នំពេញ។

បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបាន ឲ្យដឹងថា មុនពេលកើតហេតុគាត់បាន ចាក់សោផ្ទះ ហើយបានដេកលក់ជាធម្មតា។ លុះមកដល់ម៉ោងខាងលើស្រាប់តែឃើញជនសង្ស័យយកកន្ត្រៃមកកាត់សោទ្វារផ្ទះ ហើយដើរចូលផ្ទះធ្វើសកម្មភាពលួចយក ទ្រព្យសម្បតិ្តមួយចំនួន។ ពេលនេះគាត់ បានស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលដល់ អ្នកជិតខាងនាំគ្នាជួយដេញចាប់បានភ្លាមៗ រួចនាំគ្នាវាយបណ្ដោលឲ្យជនសង្ស័យបែកក្បាល ទើបប្រគល់ឲ្យទៅសមត្ថកិច្ចនគរ បាលបុ៉ស្តិ៍មិត្តភាពចាត់ការតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍មិត្តភាពបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បី សួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

image1

image2

image3


ចែករំលែក៖