ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកអណ្តូងមាស

ចែករំលែក៖

ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់គូរឲ្យស្រឡាញ់ ជនជាតិកាចក់ បានស្លាប់ដោយសារឪពុកម្តាយរវល់ធ្វើចំការ ធ្វេសប្រហែសបន្តិច ទើបបណ្តាលឲ្យកូនលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី១៤ខែសីហាឆ្មាំ២០១៦នៅចំណុចស្រះចិញ្ចឹមត្រីក្រោយផ្ទះស្ថិតក្នុងភូមិអុីន ឃុំតាឡៅ ស្រុកអណ្តូងមាសខេត្តរតនគិរី ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា កុមាររងគ្រោះមានឈ្មោះ ក្លាន កីប ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិកាចក់មានឪពុកឈ្មោះ សល់ ឡេវ អាយុ៤០ឆ្នាំ ជនជាតិកាចក់ម្តាយឈ្មោះ អាង សាត អាយុ៣៥ឆ្នាំមានទីលំនៅភូមិអុីនឃុំតាឡាវស្រុកអណ្តូងមាសខេត្តរតនគិរី។

បច្ចុប្បន្នកុមារដែលបានលង់ទឹកស្លាប់សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសាធ្វើបុណ្យតាមប្រព្រៃណីយ៍ជនជាតិភាគតិច ៕ វុទ្ធឦសាន្ត

res (2)

res (1)

res


ចែករំលែក៖