ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀន៧កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌទួលគោក​ សហការជាមួយនគរបាលខណ្ឌកងអន្តរាគមន៍​ពិសេស និងផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់​ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦​ នៅវេលាម៉ោង៩និង៤០នាទីយប់​ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ ។

ជនសង្ស័យ ឈ្មោះ អាត សំណាង ភេទប្រស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

វត្ថុតាងចាប់យកមាន:ក្រាមសណ៌ថ្លា សង្ស័យជាសារជាតិញៀនចំនួន៧ថង់តូច ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក​ បានឲ្យដឹងថា​ នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ​ គឺកម្លាំងបានជិះល្បាតការពារសុវត្តិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន​ លុះជិះមកដល់ចំណុចកើតហេតុ​ ស្រាប់តែឃើញឈ្មោះ​ អាត សំណាង​ ក៏ឃាត់ខ្លួននិងឆែកឆេររកឃើញថ្នាំញៀនជាក់ស្តែងចំនួន៧កញ្ចប់តូច​ ។ ក្រោយឃាត់ខ្លួនរួច​ ជនសង្ស័យបានឆ្លើយសារភាពថា:ខ្លួនពិតជាបានលាក់ទុកគ្រឿងញៀនទាំង៧ថង់តូចពិតប្រាកដមែន​ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំង​ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់​ ៕ ស​ ដារ៉ា

IMG_1003


ចែករំលែក៖