កាលពីថ្ងៃអាទិត្យកន្លងទៅនេះក្រុម ហ៊ុន Samsung Electronics បានព្យាករថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួននឹង កើនឡើងជាង៣០ទ្រីលានវ៉ុន(២៧ប៊ីលានដុល្លារសហរដ្ឋអាមេរិក) សម្រាប់ឆ្នាំនេះ ដោយសារតែតម្រូវការខ្លាំងទៅលើទូរស័ព្ទស្មាតហ្វូន។
តាមរយៈការនាំចេញនេះគឺជាលើកទី ២ ហើយដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនបានឈានដល់៣០ទ្រីលានវ៉ុន។ កាលពី ឆ្នាំ២០១៣ដោយយោងទៅតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ FnGuide បានឱ្យដឹងថា តួលេខនៃប្រាក់ចំណេញប្រតិបត្តិការនេះបានឈានដល់៣៦,៧៨៥ទ្រីលានវ៉ុន។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនេះបានបន្ថែមទៀតថា ក្នុងឆ្នាំនេះចំណូលប្រតិបត្តិការ របស់ក្រុមហ៊ុននឹងបន្តកើនឡើងពី២៣,២៦ទ្រីលានវ៉ុននៅចុងខែមីនាដល់២៧,៨៨ទ្រីលានវ៉ុន នៅចុងខែមិថុនា ហើយនឹងដល់ ៣០,៥៨ទ្រីលានវ៉ុននៅចុងខែសីហានេះ។
ក្នុងត្រីមាសទី២ ប្រាក់ចំណេញប្រតិ បត្តិការរបស់ក្រុមហ៊ុនបានឈានដល់គោលដៅដែលបានរំពឹងទុកពោលគឺដល់ចំនួន ៨,១៤៤ទ្រីលានវ៉ុន ដោយកើនឡើង ១៩,០៦ ភាគរយបើធៀបនឹងឆ្នាំមុនដែលមានចំនួន ៦,៨៩៨ទ្រីលានវ៉ុន។
ការលក់ដែលខ្លាំងគឺបានមកពីប្រភេទទូរស័ព្ទ Galaxy S7 ដែលបានជួយជំរុញ កំណើនប្រាក់ចំណេញប្រតិបត្តិការរបស់ ក្រុមហ៊ុនក្នុងត្រីមាសនៃខែមិថុនានេះ។
ក្រុមហ៊ុនស្រាវជ្រាវបានបន្ថែមទៀតថា នៅក្នុងពាក់កណ្តាលទី២នេះទូរស័ព្ទ Galaxy Note 7 ដែលនឹងដាក់លក់ថ្មីៗនេះក៏ នឹងជួយជំរុញប្រាក់ចំណេញប្រតិបត្តិការនេះផងដែរ។
ខណៈនោះដែរពួកគេបានព្យាករថា ការលក់របស់ក្រុមហ៊ុននឹងកើនឡើងដល់ ២០៦,៣៧ទ្រីលានវ៉ុនសម្រាប់ឆ្នាំនេះ ពោលគឺកើនឡើង២៩ភាគរយបើធៀបនឹងឆ្នាំមុនដែលមាន២០០,៦៥ទ្រីលានវ៉ុន។
ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics បានកើនឡើង២២,៦ភាគរយហើយមកដល់ខែនេះ៕ រ័ត្ន