ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែកនយោបាយ និងប្រតិទិនសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍខេត្ត រយៈពេលប្រាំឆ្នាំ និងការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តព្រះវិហារ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំប្រាសាទព្រះវិហារជាន់ទី៣ សាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤៕
ដោយ ៖ សិលា