ព័ត៌មានទាន់ហេតុការណ៍៖

ឈ្វេងយល់ពីប្រទេសចិនដ៏ស្រស់ស្អាតតាមរយ:ពិព័រណ៍សាកវប្បកម្មពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ លោក Xi Jinping  មេដឹកនាំកំពូលប្រទេសចិនធ្លាប់គូសបញ្ជាក់ថា យើងត្រូវអភិរក្សអេកូបរិស្ថានដូចការពារភ្នែករបស់យើង  ត្រូវស្រលាញ់អេកូបរិស្ថានដូចស្រលាញ់ជីវិត រួមគ្នាពង្រឹងមូលដ្ឋាន នៃអរិយធម៌អេកូឡូស៊ី រួមគ្នាដើរតាមមាគ៌ាអភិវឌ្ឍដោយបៃតង។

ពិព័រណ៍សាកវប្បកម្មពិភពលោកឆ្នាំ២០២៤បានប្រារព្ធធ្វើនៅទីក្រុងឆឹងទូ ប្រទេសចិន ពីខែមេសារហូតដល់ចុងខែតុលានេះ ក្នុងសួនផ្កាដ៏សែនធំ ដែលមានផ្ទៃដីលើសពី២៤០ហិកតាមួយនេះ ទំហំផ្ទៃទឹកនិងដីបៃតងមានអត្រាលើសពី៩០% ។ ពិព័រណ៍សាកវប្បកម្មពិភពលោកជាព្រឹត្តិការណ៍ដ៏ឱឡារឹកនៃវិស័យសាកវប្បកម្មផ្កាស្រស់ថ្នាក់អន្តរជាតិដែលបង្ហាញទាំងសមិទ្ធផលវប្បធម៌និងវិទ្យាសាស្ត្រ។ គួរសម្គាល់ថា បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះ នៃពិព័រណ៍សាកវប្បកម្មពិភពលោកចំនួន៥លើកហើយ ដែលបានបង្ហាញថា ការកសាងប្រទេសចិនដ៏ស្រស់ស្អាតបានបោះជំហានថ្មីជាប់រហូត។ តឡូវនេះ នៅក្រោមជើងភ្នំនៃមហាកំពែង ដែលធ្លាប់ជាទីតាំងប្រារព្ធធ្វើពិព័រណ៍សាកវប្បកម្មពិភពលោកឆ្នាំ២០១៩ បានប្រែមុខមាត់ទៅជាតំបន់លម្ហែកាយលក្ខណ:ចម្រុះ ដែលសរុបបានទទួលអ្នកទេសចរចំនួនលើសពី២៨សែននាក់។

គួររំលឹកផងដែរថា ទំហំពណ៌បៃតងក្នុងប្រទេសចិនបានពង្រីកឥតឈប់ឈរ គិតត្រឹមពេលនេះ ព្រៃឈើដែលចិនបានដាំដោយកម្លាំងមនុស្សទំហំសរុបមានដល់ទៅប្រហែល៨៧លានហិកតា ដែលស្ថិតនៅលំដាប់ទីមួយលើពិភពលោក ពោលគឺ ប្រទេសចិនជាប្រទេសដែលបង្កើនចំនួនធនធានព្រៃឈើច្រើនបំផុតនិងក្នុងល្បឿនលឿនបំផុតលើពិភពលោក។ ចូលសតវត្សរ៍ទី២១មក ក្នុងចំណោមទំហំព្រៃឈើដែលបង្កើតថ្មីលើពិភពលោក ទំហំ ១/៤ គឺស្ថិតក្នុងដែនចិន៕

 *កសិដ្ឋានព្រៃឈើ Saihanba (塞罕坝)ជាគម្រោងអេកូឡុស៊ីក្នុងព្រៃឈើដាំដោយកម្លាំងមនុស្សដែលរដ្ឋាភិបាលចិនបានធ្វើនៅក្នុងតំបន់ភាគពាយ័ព្យ ភាគខាងជើង និងភាគឦសានត្រូវបានកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) កំណត់ជា «តំបន់គំរូនៃសេដ្ឋកិច្ចអេកូឡូស៊ី» ក្នុងវាលខ្សាច់ពិភពលោក។

*អ្នកកសាងនៃកសិដ្ឋានព្រៃឈើ Saihanba របស់ប្រទេសចិន និងគម្រោង «១ពាន់ភូមិ ១ម៉ឺនភូមិ» នៃខេត្ត Zhejiang របស់ប្រទេសចិន ទទួលបានរង្វាន់ « ឆ្មាំអភិរក្សផែនដី » នៃអង្គការសហប្រជាជាតិ៕

ប្រភព ៖ («CCFR China state-controlled media »)


ចែករំលែក៖