ខេត្តកំពង់ចាម៖ បុរសម្នាក់ត្រូវ សមត្ថកិច្ចនគរបាលចាប់ខ្លួនបន្ទាប់ពី ប៉ុនប៉ងចាប់រំលោភប្អូនថ្លៃស្រីតែមិនបាន សម្រេច។ ករណីចាប់ខ្លួនជនសង្ស័យ ដែលប៉ុនប៉ងរំលោភប្អូនថ្លៃខាងលើនេះ កម្លាំងនគរបាលបានធ្វើឡើងបន្ទាប់ពីឪពុកក្មេកជនសង្ស័យ ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយធ្វើ អន្តរាគមន៍ ។
លោកអធិការស្រុកព្រៃឈរបានឲ្យដឹង ថា ជនសង្ស័យដែលត្រូវបានឪពុកក្មេកប្តឹង ឲ្យសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ អេង ភារិទ្ធ ហៅនិត អាយុ៣១ឆ្នាំ រស់នៅភូមិអូរ តាថុក ឃំុថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ ចាម។ លោកអធិការបានឲ្យដឹងទៀតថា
យោងតាមបណ្តឹងលោក ច្រឹង យី អាយុ ៥៧ឆ្នាំ ជាឪពុកក្មេកជនសង្ស័យបានរៀប រាប់ថា នៅវេលាម៉ោង៧និង៣០នាទីយប់ ថៃ្ងទី១៧ ខែសីហា ឆ្នាំ២០១៦ ខណៈកូន ស្រីរបស់គាត់នៅផ្ទះម្នាក់ឯង និងពេល ដែលនាងស្លៀកចោមពុងសារុងនៅក្នុង បន្ទប់បម្រុងទៅងូតទឹកស្រាប់តែជនសង្ស័យជាកូនប្រសា និងជាបងថ្លៃកូនស្រីរបស់គាត់ បានចូលទៅក្នុងបន្ទប់ហើយចាប់ឱបផ្តួលនាងទៅលើគ្រែក្រោមផ្ទះប៉ុនប៉ងចាប់ រំលោភ។ នេះបើតាមកូនស្រីរបស់គាត់ ឈ្មោះ ស.ន អាយុ២១ឆ្នាំ រៀបរាប់ឲ្យដឹង។
លោក ច្រឹង យី ឪពុកក្មេកជនសង្ស័យ បានរៀបរាប់ទៀតថា នៅពេលដែលជន សង្ស័យជាកូនប្រសាប៉ងចាប់រំលោភកូន ស្រីរបស់គាត់នោះនាងបានរើបម្រះនិងស្រែកឲ្យគេឯងជួយទើបបងថ្លៃរបស់នាងបញ្ឈប់សកម្មភាព ។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពី សមត្ថកិច្ចទទួលបានពាក្យបណ្តឹងរៀបរាប់ របស់នារីរងគ្រោះខាងលើនេះសមត្ដកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលឃំុថ្មពូនសហការ ជាមួយនឹងកម្លាំងនគរបាលស្រុកបានចុះទៅឃាត់ខ្លួនជនសង្ស័យជាកូនប្រសាមកកាន់អធិការដ្ឋានស្រុកព្រៃឈរដើម្បីសាក សួរនិងបំពេញសំណំុរឿងចាត់ការតាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ អេង ភារិទ្ធ បានឆ្លើយថា រូបគេពិតជាបាន ចាប់ក្រៀកផ្តួលប្អូនថ្លៃស្រីប៉ុនប៉ងរំលោភប្រាកដមែន ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារតែការរើបម្រះរបស់ប្អូនថ្លៃ និង នាងស្រែកឲ្យគេ ជួយ ។
យោងតាមបណ្តឹងឪពុកក្មេកនិងចម្លើយ ជនសង្ស័យនៅរសៀលថៃ្ងទី១៨ ខែសីហា ឆ្នាំ២០១៦ នគរបាលជំនាញបានបញ្ជូន ជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចោទប្រកាន់និងឃុំខ្លួនបណ្តោះអាសន្នរង់ចាំដល់ថៃ្ងបើកសវនាការ ៕ សហការី