ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់អាវុធភ្ជង់ប្លន់ទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅហាងលក់ទូរស័ព្ទដៃ យីហោ លឹម ហាវ ក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ នោះ នៅព្រឹកថ្ងៃទី១៩ ខែសីហា នេះ បានបាញ់សម្លាប់ខ្លួនឯងរួចហើយ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធជនសង្ស័យស្ថិតនៅចំណុចផ្ទះមួយកន្លែងក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកព្រលឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ធ្វើឲ្យជនសង្ស័យភ័យតក់ស្លុត គិតខ្លី ក៏បាញ់សម្លាប់ខ្លួនឯងតែម្តង ស្ថិតនៅក្នុងបន្ទប់ទឹក ៕
[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1152023648153405/” width=”600″ height=”400″ onlyvideo=”1″]
សូមអានបន្តទៀត ៖ អំពើហិង្សាកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា