ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ ខេមរៈ សិរីមន្ត បាន ប្រកាសដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដល់ទស្សនិកជនថា នៅថ្ងៃអាទិត្យ ទី៤ ខែ កញ្ញា ឆ្នាំ២០១៦ ខាងមុខនេះនឹងត្រូវធ្វើ ដំណើរទៅសម្តែងឯប្រទេសថៃដើម្បីអប អរសាទរដល់ពិធីភ្ជុំបិណ្ឌ ។ កម្មវិធីនេះក៏ត្រូវបានលោកបញ្ជាក់ដែរថា នឹងមានថវិកាមួយចំណែកនឹងត្រូវយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
ក្នុងខ្សែវីដេអូខ្លីមួយដែលត្រូវបានតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហោះកាលពីថ្មីៗ នេះបានបញ្ជាក់ថា លោកនឹងចាកចេញពីកម្ពុជាទៅជួបអ្នកគាំទ្រនៅប្រទេសថៃហើយការទៅសម្តែងលើកនេះគឺដើម្បីចូលរួមអបអរសាទរដល់ពិធីភ្ជុំបិណ្ឌខ្មែរយើងក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយដល់បង ប្អូនខ្មែរដែលបានធ្វើការហត់នឿយនៅ ប្រទេសថៃ ។ ការប្រគំតន្ត្រីដ៏ធំមួយនេះ នឹងធ្វើឡើងនៅសាលមហោស្រព(មហា វិទ្យាល័យថាំមសាទរាំងស៊ីត)ម្ដុំផ្សារតា ឡាតថៃចាប់ពីម៉ោង៣រសៀលតទៅ ។ ការប្រកាសនេះដែរត្រូវបានគេដឹងថានឹងមានអ្នកគាំទ្រលោកភាគច្រើនពិសេសប្រជា ជនខ្មែរដែលរស់នៅប្រទេសថៃនឹងចូល ទស្សនាគាំទ្រលោកច្រើនជាក់ជាមិនខាន។
លោកបញ្ជាក់ដែរថាថវិកាដែលរកបានពីការប្រគំតន្ត្រីនេះមួយចំណែកនឹងផ្តល់ ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីចូលរួមជួយ សង្គ្រោះជីវិតកុមារកម្ពុជាយើង ។ កំពូលតារាចម្រៀងរូបនេះក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថានឹងមានការចូលរួមគាំទ្រយ៉ាងច្រើនពីបងប្អូនទស្សនិកជនជាក់ជាមិនខាន ។
ទោះជាយ៉ាងណាក្រៅពីតារាចម្រៀងខ្មែរក៏នឹងមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះរបស់ប្រទេសថៃមួយចំនួនទៀតនឹងត្រូវទៅចូលរួមសម្តែងនិងច្រៀងរាំក្នុងឱកាសនោះផងដែរ។
គួរបញ្ជាក់ដែរថាកាលពីដើមខែសីហា នេះតារាចម្រៀង ខេមរៈ សិរីមន្តក៏បាន ចូលរួមកម្មវិធីប្រគំតន្ត្រី”ស្នាមញញឹមខ្មែរ”ដែលរៀបចំដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍ លេខ៥ដែលមានវត្តមានតារាចម្រៀងថៃ លោក ទីក ស៊ីរ៉ូ ចូលរួមផងដែរ៕ វឌ្ឍនា