ព័ត៌មានទាន់ហេតុការណ៍៖

សាវិន ហ្វីលីប គាំងបេះដូងចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្ដែង សាវិន ហ្វីលីប ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗបន្ទាប់ពីលោកបានជួបអាការគាំងបេះដួង ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅកន្លែង ហាត់ប្រាណមួយ។

ភរិយាលោក ហ្វីលីប អ្នកស្រី សែម ឆវី បានបញ្ចេញព័ត៌មាននេះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់អ្នកស្រីថាស្វាមីអ្នកស្រីគាំងបេះដូងពេលទៅហាត់ប្រាណនៅកន្លែងហាត់ប្រាណមួយកន្លែង។ អ្នកស្រី ថ្លែងថា “ស្វាមីខ្ញុំគាំងបេះដូងនៅកន្លែងហាត់ប្រាណពេលនេះនៅមន្ទីរពេទ្យកាល់ម៉ែតគាត់បានធូរស្រាលបន្តិចហើយសូមទេវតាជួយតាមរក្សាបង”។

ទោះជាយ៉ាងណាតាមការបញ្ជាក់ចុងក្រោយរបស់ភរិយាលោកបានបញ្ជាក់ថា ស្ថានភាពជំងឺរបស់ស្វាមីអ្នកស្រីហាក់បានធូរស្បើយបន្តិចប៉ុន្តែស្ថិតក្នុងការតាមដាន បន្តរបស់ក្រុមវេជ្ជបណ្ឌិតនៅឡើយ។

គួរបញ្ជាក់ដែរថា តារាសម្តែង សាវិន ហ្វីលីប ត្រូវបានទស្សនិកជនបានស្គាល់តាមរយៈការសម្តែងខ្សែភាពយន្តជាច្រើនបន្ត បន្ទាប់ ហើយថ្មីៗលោកក៏ត្រូវបានចូលរួមសម្តែងខ្សែភាពយន្តរឿង”មុនដំបូងខ្មែរ ក្រហម​សម្លាប់ឪពុកខ្ញុំ”ដែលផលិតដោយតារាហូលីវូដអ្នកស្រីអេនជីលីណាជោលី ផងដែរ។ លោកក៏ត្រូវបានគេស្គាល់ច្រើនតាមរយៈសកម្មភាពមនុស្សធម៌មួយចំនួនតាមរយៈមូនិធិអង្គការរបស់លោកផងដែរ៕ វឌ្ឍនា

aes (8)

aes (2)

aes (3)


ចែករំលែក៖