ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលព្រៃឈើខេត្តឧត្តមានជយ័សហការជាមួយនគបាលប្រឆាំងបទល្មើសខេត្តបង្រ្កាបរថយន្ដយីឌុបបង្កប់ឈើនៅក្នុងដែនជម្រក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកគួន រ៉ាឌី មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យបានសហការជាមួយមន្ត្រីនគបាលប្រឆាំងបទល្មើសស្នងការបង្រាបបានរថយន្តម៉ាកយីឌុបអត់ស្លាកលេខបង្កប់ឈើលេខ២ជាច្រើនម៉ែតគូប។

រថយន្តបង្កប់ឈើខាងលើត្រូវបានសមត្ថ កិច្ចបង្ក្រាបបាននៅវេលាម៉ោងទៀបភ្លឺថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងតំបន់ បរិស្ថានគូលេនព្រហ្មទេពក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្ដ និងជាឈ្មួញរកស៊ីឈើនៅក្នុងតំបន់បរិស្ថានដែលត្រូវបានឃាត់ខ្លួនឈ្មោះឌួង វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្នល់​កែងឃុំ-ស្រុកត្រពាំងប្រាសាទ។

ប្រភពបានបង្ហើបឲ្យដឹងថា ឈ្មួញខាងលើបានរកស៊ីបទល្មើសឈើនៅក្នុងតំបន់បរិស្ថានគូលេនព្រហ្មទេពជាច្រើនឆ្នាំមកហើយដោយក្រោមការបើកភ្លើងខៀវរបស់លោកខេង សុជាតិ ដែលជាប្រធានតំបន់ដុះស្លែដែលគ្រប់គ្រងចាប់តាំងពីព្រៃឈើច្រើននិងសត្វគ្រប់ប្រភេទច្រើនស្អេកស្កះរហូតដល់បាត់បង់គ្មានសល់អ្វីទាំងអស់សល់តែរទេះគោនិងរថយន្ដឈ្មួញដឹកឈើនិងនាក់បរបាញ់សត្វតែប៉ុណ្ណោះដែលលោកខេងសុជាតិកំពុងអភិរក្សទុក។

គួរបញ្ជាក់ផងដែថា ការចុះបង្ក្រាបរថយន្ដដឹកឈើរបស់សមត្ថកិច្ចខាងលើមិនត្រូវបានមានការសហការនិងការចូលរួមពីមន្រ្តីបរិស្ថាននិងមន្រ្ដីអភិរក្សនោះឡើយដោយគេសង្ស័យថាត្រូវរ៉ូវគ្នាអស់ទៅហើយ ទើបមិនហ៊ានមកក្បែគេ។ រថយន្តដឹកឈើខាងលើកំពុងតែត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែងដោយសមត្ថកិច្ចបញ្ជាក់ថាម្ចាស់ព្រមទទួលធ្វើការផាកពិន័យអន្តរកាលដើម្បី ប្រមូលថវិកាចូលរដ្ឋស្របច្បាប់៕ ប៉ែន នួន

sas (1)

sas

sas (2)


ចែករំលែក៖