ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញ ទស្សនកិច្ចនៅសាធាណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក រី ម៉ារីយ៉ា ដេអារ៉ូហ្សូ (Rui Maria D’e Araujo)នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋប្រជាធិបតេយ្យទីម័រខាងកើតកាលពី ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន​្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ បំពេញទស្សនកិច្ចផ្លូវការ និងចូលរួមពិធី គម្រប់ខួបទី៤១នៃការបង្កើតកងកម្លាំង រំដោះជាតិទីម័រខាងកើតដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅសាធារណរដ្ឋប្រជាធិប តេយ្យទីម័រខាងកើត ។

លោក ស្រុី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រីបានប្រាប់ឲ្យដឹងថា ក្នុង ​ ឱកាសអញ្ជើញដល់របស់សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ដល់វិមានរដ្ឋាភិ បាលទីម័រខាងកើតដែលនឹងទទួលពិធី ស្វាគមន៍ជាផ្លូវការ។ ក្រោយមកនឹងមានការ ចរចាទ្វេភាគីរវាងរដ្ឋាភិបាលប្រទេសទាំង ២ បន្ទាប់ពីចរចារួចនឹងមានការចុះហត្ថ លេខារវាងព្រះរាជាណាចក្រកម្ពុជានឹង សាធារណរដ្ឋប្រជាធិបរតេយ្យទីម័រខាង កើតដែលមានសម្តេចតេជោ និងលោក រី ម៉ារីយ៉ា ដេអារូហ្សូ ធ្វើជាសាក្សីក្នុងពិធី ចុះហត្ថលេខាលើឯកសារចំនួន៣គឺ ទី១- កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហ ប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច។ ទី២-កិច្ចព្រមព្រៀងស្តីពីការលើកលែង ទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែន ការទូត និងលិខិតឆ្លងដែនផ្លូវការ និងទី៣- អនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ។ បន្ទាប់ពីចុះហត្ថលេខារួចសម្តេចតេជោ និងលោកនាយករដ្ឋម​ន្ត្រីទីម័រខាងកើតនឹង ធ្វើសន្និសីទសារព័ត៌មានរួមគ្នា ។

នៅពេលរាត្រីលោកនាយករដ្ឋមន្ត្រីទីម័រ ខាងកើតនឹងរៀបចំពិធីជប់លៀងផ្លូវការ ស្វាគមន៍ជូនសម្តេចតេជោនិងគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ។

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៨ សម្តេចតេជោនឹងអនុញ្ញាត ឲ្យសមាគមខ្មែរសរុបប្រមាណ១៥នាក់ ដែលនៅធ្វើការក្នុងស្ថាប័ន ឬអង្គការអន្តរ ជាតិនៅប្រទេសទីម័រខាងកើតចូលជួប សម្តែងការគួរសម ។ បន្ទាប់មកសម្តេច តេជោនឹងអញ្ជើញចូលរួមពិធីប្រារព្ធខួប លើកទី៤១ឆ្នាំ​នៃការបង្កើតកងទ័ពរំដោះទីម័រ ខាងកើតដែលនឹងប្រព្រឹត្តទៅនៅក្រសួង ការពារជាតិនៃប្រទេសទីម័រខាងកើត ។ នៅពេលបញ្ចប់កម្មវិធី រដ្ឋមន្ត្រីក្រសួងការ ពារជាតិទីម័រខាងកើតនឹងរៀបចំពិធីពិសា អាហារថ្ងៃត្រង់ដើម្បីបញ្ចប់កម្មវិធី ។

តាមការគ្រោងទុកសម្តេចតេជោនិង គណៈប្រតិភូជាន់ខ្ពស់នឹងអញ្ជើញនិវត្តមក កម្ពុជាវិញនៅល្ងាចថ្ងៃទី២០ ខែសីហានេះ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋម​ន្ត្រី បានបន្តថា គណៈប្រតិភូអមដំណើរសម្តេច តេជោរួមមាន លោកទេសរដ្ឋមន​្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកអុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ លោក ថោង ខុន រដ្ឋម​ន្ត្រី ក្រសួងទេសចរណ៍ លោក វេង សាខុន រដ្ឋ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ប៉ាន សូរស័ក្តិ រដ្ឋមន​្ត្រីក្រសួង ពាណិជ្ជកម្ម លោក សុខ ចិន្តាសោភា រដ្ឋ មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រូបលោក (ស្រុី ថាមរុង្គ) លោក កៅ គឹមហួន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ មួយចំនួនទៀតរួមទាំងគណៈប្រតិភូសភាពណិជ្ជកម្មដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ផងដែរ ។

លោក ស្រុី ថាមរុង្គ បានបញ្ជាក់ថា ប្រទេសទីម័រខាងកើតជាប្រទេសតូចមួយ ដែលមានប្រវត្តិសាស្ត្រនៅក្រោមអាណា និគមប្រទេសព័រទុយហ្គាល់ប្រមាណជិត ៤០០ឆ្នាំ ។ បន្ទាប់មកបានទទួលឯករាជ្យ ពីព័រទុយហ្គាល់បាន៩ថ្ងៃកងទ័ពឥណ្ឌូនេ សុីបានចូលទៅកាន់កាប់ក៏មានកម្លាំងតស៊ូ រំដោះជាង២០ឆ្នាំ ទើបធ្វើប្រជាមតិមួយថា តើត្រូវឯករាជ្យពីឥណ្ឌូនេសុី ឬត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេសុី? ភាគ ច្រើនគឺបានសម្រេចយកឯករាជ្យ ។

តាំងពីបានទទួលឯករាជ្យទីម័រខាង កើតបានខិតខំកសាងប្រទេសជាមួយធន ធានមនុស្សដ៏ខ្សត់ខ្សោយរហូតមកដល់ បច្ចុប្បន្នទីម័រខាងកើតបានរីកចម្រើនដែល ប្រទេសនេះមានប្រជាជនតែ១លាននាក់ ទេ។ ចំណូលប្រជាជនបានត្រឹមតែប្រហែល ៩០០ដុល្លារក្នុងម្នាក់ ។ ចំណូលធំរបស់ ប្រទេសទីម័រខាងកើតបានពីចំណូលប្រេង កាតគឺអត់មានរោងចក្រចម្រាញ់ប្រេងកាត ទេ គឺលក់ប្រេងឆៅទៅឲ្យប្រទេសផ្សេងរួច ទិញពីគេមកប្រើប្រាស់វិញហើយ និង កាហ្វេ ។

ចំពោះទំនាក់ទំនងរវាងកម្ពុជានឹងទីម័រ ខាងកើតគឺមានវិស័យការទូត ទំនាក់ទំនង រហូតទីម័រខាងកើតបានបើកស្ថានទូតរបស់ ខ្លួននៅកម្ពុជា ។ កម្ពុជាយើងទើបនឹងតែង តាំងលោកស្រី រ័ត្ន មុនី ជាឯកអគ្គរាជទូត ប្រចាំប្រទេសម៉ាឡេសីុធ្វើជាឯកអគ្គរាជទូតប្រចាំទីម័រខាងកើេតនិងមាននិវេសនដ្ឋាននៅ ទីក្រុងគូឡាឡាំពួរ។ ទំហំពាណិជ្ជកម្មកម្ពុជា និងទីម័រខាងកើតនៅមានកម្រិតតិចតួច នៅឡើយ ។ លទ្ធភាពសម្រាប់អនាគត កម្ពុជាមានសហប្រតិបត្តិការ ហើយទីម័រ ខាងកើតបានសុំឲ្យកម្ពុជាជួយលើវិស័យ សំខាន់ៗ ជាពិសេសការចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (WTO) វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ក៏ ត្រូវបានរៀនសូត្រពីកម្ពុជា វិស័យកសិកម្ម ក៏ត្រូវការពីកម្ពុជា ។ កម្ពុជាក៏សុំឲ្យទីម័រ ខាងកើតជួយទិញអង្ករពីកម្ពុជាផងដែរ ហើយកម្ពុជាក៏អាចទិញកាហ្វេពីទីម័រខាង កើត ដែលកម្ពុជានឹងផ្តល់បច្ចេកទេសក្នុង ការដាំដុះដំណាំស្រូវ និងដំណាំម្រេចដល់ ទីម័រខាងកើតផងដែរ ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សង្ឃឹមថា ទស្សនកិច្ចរបស់សម្តេចតេជោ នៅពេលនេះគឺមានសារសំខាន់ណាស់ ជា ពិសេសគឺជាទស្សនកិច្ចលើកទី១របស់ សម្តេចតេជោបន្ទាប់ពីទស្សនកិច្ចរបស់ លោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ទីម័រខាងកើតមកកម្ពុជាកាលពីឆ្នាំ២០១១ និងឆ្នាំ២០១៣កន្លងទៅ ។ ទស្សនកិច្ច របស់សម្តេចតេជោនៅពេលនេះនឹងរឹត ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយទីម័រខាងកើត ជាពិសេសសម្តែង ការគំាទ្រដល់កម្ពុជាចំពោះការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រ ខាងកើត ៕ ហេង សូរិយា

1

2


ចែករំលែក៖