ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុំ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការរៀបចំយុទ្ធសាស្រ្តជាតិស្ដីពីទីក្រុងឆ្លាត

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានសហការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ(UN-ESCAP) និងកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ(UN-HABITAT) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំយុទ្ធសាស្រ្តជាតិស្ដីពីទីក្រុងឆ្លាត ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទីនៅសណ្ឋាគារ FairField bymaririortt Phnom Penh។ 

ក្នុងសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តសៀមរាប UN-ESCAP, UN-HABITAT, UNOPS និងបណ្តាដៃគូអភិវឌ្ឍន៍នានា  ព្រមទាំងមន្រ្តីជំនាញជាច្រើនរូប។ 

គួរបញ្ជាក់ដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងបង្កើនកិច្ចសហការ និងផ្លាស់ប្តូរបទពិសោធពីគ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំទីក្រុងឆ្លាត និងប្រមូលធាតុចូលសម្រាប់ជាមូលដ្ឋានរៀបចំយុទ្ធសាស្ត្រជាតិស្តីពីទីក្រុងឆ្លាត៕

ដោយ ៖ សិលា


ចែករំលែក៖