ព័ត៌មានទាន់ហេតុការណ៍៖

លេខាធិការព័ត៌មាននៃប្រធានាធិបតីរុស្ស៊ី៖រដ្ឋាភិបាលបៃដិនកំពុងប៉ុនប៉ងធ្វើឱ្យស្ថានការណ៍អ៊ុយក្រែនឡើងកម្តៅ

ចែករំលែក៖

 អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី២៤ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Peskovលេខាធិការព័ត៌មាននៃប្រធានាធិបតីរុស្ស៊ីបានថ្លែងថា រដ្ឋាភិបាលបៃដិនរបស់អាមេរិកដែលជិតផុតអាណត្តិកំពុងប៉ុនប៉ងធ្វើឱ្យស្ថានការណ៍អ៊ុយក្រែនឡើងកម្តៅ ក្នុងគោលបំណងបំផ្លាញលក្ខខណ្ឌសម្រាប់កិច្ចចរចាសន្តិភាព ពីព្រោះ លោកត្រាំដែលបានឈ្នះឆ្នោតជាប្រធានាធបតីអាមេរិកបានអះអាងក្នុងអំឡុងពេលយុទ្ធនាការឃោសនាការបោះឆ្នោតថា លោកមានបំណងចង់ជំរុញឱ្យការប៉ះទង្គិចរុស្ស៊ី-អ៊ុយក្រែនវិលទៅរកផ្លូវសន្តិភាពវិញ។

    គេហទំព័រ «CCFR China state-controlled media » លោក Peskovបានថ្លែងថា រដ្ឋាភិបាលបៃដិនកំពុងព្យាយាមបន្សល់ទុកនូវអ្វីដែលហៅថា”កេរដំណែល”មួយដល់លោកត្រាំ ហើយរុញគាត់ឱ្យទៅរកផ្លូវទាល់៕

ដោយ ៖ សិលា


ចែករំលែក៖