ខេត្តកំពង់ស្ពឺ៖ នៅទីបញ្ជាការយោធ ភូមិភាគ៣ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ មានប្រារព្ធពិធីផ្សព្វផ្សាយ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងផែនការយុទ្ធសាស្ត្របញ្ជ្រាប យេនឌ័ររបស់ក្រសួងការពារជាតិឆ្នាំ២០១៦ ឆ្នាំ២០២០ ស្ថិតក្រោមអធិបតីភាពលោក ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ ប្រធានក្រុមការងារយេនឌ័រ ដោយ មានការចូលរួមពីមេបញ្ជាការមេបញ្ជាការរង នាយទាហាន នាយទាហានរង សរុប ៣០៣នាក់ក្នុងនោះមាននារី៦០នាក់ ។
ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជា ការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគ៣បានឲ្យដឹងថា កន្លងមកយោធ ភូមិភាគបានចូលរួមលើកកម្ពស់ស្ថានភាព នារី ដែលបានរៀបចំឲ្យមានរចនាសម្ព័ន្ធ ក្រុមការងារយេនឌ័រ យោធភូមិភាគ ដោយ ចាត់បញ្ជូនយោធនារីចូលរួមក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងបានគិតគូរ ពីឋានន្តរសក្តិតួនាទីរបស់យោធនារីតាម សកម្មភាពការងារ អតីតភាពការងារចំណេះ ដឹងជំនាញនិងបទពិសោធន៍ផងដែរ ។ បន្ទាប់ មកតំណាងយុទ្ធនារីអានរបាយការណ៍ សង្ខេបអំពីសកម្មភាពការអនុវត្តការងារ របស់ក្រុមនារីយោធភូមិភាគ៣ រយៈពេល ៧ខែដើមឆ្នាំ២០១៦ ដូចជាចូលរួមវគ្គ បណ្តុះបណ្តាល ចុះសួរសុខទុក្ខនាំយក អំណោយ និងថវិកាជូនចំពោះយោធិន សម្រាកព្យាបាលជំងឺ និងគ្រួសារជួបការ លំបាកជាដើម ។
លោកស្រី ដាំ ដារីនី បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងាររបស់ក្រុមការងារ យេនឌ័រយោធភូមិភាគ៣ ដែលបានអនុវត្ត កន្លងមកនិងថ្លែងអំណរគុណចំពោះថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរ ចំពោះនារីតាមកងឯកភាព។ បច្ចុប្បន្ននារី ក្នុងវិស័យការពារជាតិមានការកើនឡើង គួរឲ្យកត់សម្គាល់ ក្នុងនោះតួនាទីនារីបាន ទទួលយកចិត្តទុកដាក់ និងចូលរួមក្នុងវគ្គ បណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស មាននារីចូលរួមយ៉ាងច្រើនផងដែរ។
លោកស្រីរដ្ឋលេខាធិការបញ្ជាក់បន្ថែម ទៀតថា ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្រសួងការពារជាតិរៀបចំ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ រយៈ ពេល៥ឆ្នាំ ២០១៦-២០២០ ក្នុងបំណង ចូលរួមចំណែកលើកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ សមត្ថភាពយេនឌ័រ និងផ្តល់ភាពអង់អាច ដល់ស្ត្រីដោយផ្តោតលើការពង្រឹងសមត្ថភាពដល់ភាពអង់អាចដល់នារីក្នុងវិស័យ ការពារជាតិ ធ្វើស្ថានភាពស្ត្រីក្នុងខ.ភ.មឲ្យ កាន់តែប្រសើរឡើងបំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការពារ បូរណភាពទឹកដី និងភារកិច្ចអន្តរជាតិ ។ គ្រប់បណ្តាកងឯកភាពត្រូវពង្រឹងសមត្ថភាពរបស់យោធនារីផ្តល់ឱកាសការងារ និងយក ចិត្តទុកដាក់ លើតួនាទី ឋានន្តរសក្តិរបស់នារី ជាកងទ័ព និងគ្រួសាររបស់ពួកគេ ។
ក្នុងឱកាសនោះផងដែរ បន្ទាប់ពីចូលរួម ដាំដើមឈើនិមិត្តរូបរួចមក គណៈអធិបតី បានអញ្ជើញសំណេះសំណាលសាកសួរ សុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូន យោធិនជួបការលំបាកចំនួន១០នាក់ ដោយ ម្នាក់ៗទទួលអង្ករ១បាវ ,មី១កេស ,ទឹក បរិសុទ្ធ១កេស ,ទឹកស៊ីអីុវ១យួរ ,ត្រីខ១យួរ អំបិល១គីឡូក្រាម ,ប៊ីចេង១គីឡូក្រាម ស្ករស ១គីឡូក្រាម និងថវិកាចំនួន ១០ម៉ឺន រៀលផងដែរ ៕ សុខដុម