ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានសម្រេចហើយ ធាក់ម៉ូតូជនរងគ្រោះឲ្យដួលទៀតបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ដែលជិះម៉ូតូ២គ្រឿង បានឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច ហើយថែមទាំងធាក់ម៉ូតូផ្លូលទៀត បណ្តាលអោយនារីរងគ្រោះដួលបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីុសុវតិ្ថខាងត្បូងព្រះអង្គដងកើ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះមាន ឈ្មោះ អ៊ុំ កញ្ញា ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅជិតសាកលវិទ្យាល័យការពារជាតិ (សាលាដែក) សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ និងមានស្រុកកំណើត ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្សុយគី ស្មាស់ ពណ៍ខ្មៅ ឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1O-9197  ចំណែកជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក និងស្លាកលេខ ឆក់បានទូរសព្ទ័មួយគ្រឿងម៉ាកសាមស៊ុង ។
តាមសាក្សីដែលបានឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវព្រះសីុសុវត្ថិ ក្នុងទឹសដៅពីត្បូងទៅជើងដោយដៃកាន់ទូរស័ព្ទ និយាយផង ពេលមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកមកពីក្រោយហើយធ្វើសកម្មភាពឆក់ទូរស័ព្ទយកបានសម្រេច ។ ភ្លាមៗនោះ ជនសង្ស័យបានស្រែកថា ចោរៗ! ដើម្បីអោយគេជួយ ស្រាប់តែមានជនសង្ស័យ២នាក់ទៀត ដែលចាំបិទគូថ ជិះមកពីក្រោយធាក់ម៉ូតូជនរងគ្រោះឲ្យដួលបណ្តាលអោយជនរងគ្រោះដួលបោកក្បាលរងរបួសធ្ងន់ ។ ចំណែកមិត្តភក្តិជនរងគ្រោះវិញបាននិយាយថា ជនរងគ្រោះនៅហាងមួយកន្លែងក្បែរទូតរុស្សី ហើយមុនពេលកើតហេតុ គឺជនរងគ្រោះទើបតែចេញពីធ្វើការដោយជិះម៉ូតូត្រឡប់ទៅផ្ទះ មិនគួរណាជួបរឿងអកុសលបែបនេះទេ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិចឯកជន  ចំណែកម៉ូតូត្រូវបានសម្ថកិច្ចយកទៅរក្សារទុកនៅប៉ុស្តិ៍ជ័យជំនះ ដើម្បីរង់ចាំបងប្អូនជនរងគ្រោះមកយកត្រឡប់ទៅផ្ទះវិញ ៕ ជីម ភារ៉ា ដង្កោ
IMG_1150 IMG_1149 IMG_1148 IMG_1147 IMG_1146

សូមអានបន្ត ៖ យុវជន២នាក់ត្រូវក្រុមចោរកាប់ឲ្យរងរបួ​សប្លន់យកម៉ូតូ១គ្រឿងជិះគេចខ្លួនដោយសុត្ថិភាព


ចែករំលែក៖